កំលាំងចំរុះរបស់មន្ទីរបានចុះត្រួតពិនិត្យនិងវាស់វែងលើទីតាំងដីដែលទំនាស់នៅភូមិកោះតាម៉ូវ ក្នុងស្រុកបរិបូរណ៍

0

ខេត្តកំពង់ឆ្នាំង::នៅព្រឹកថ្ងៃទី៤ខែមករា ឆ្នាំ២០១៩នេះ កំលាំងរបស់មន្ទីរដែលដឹកនាំដោយលោកសោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភានិងអធិការកិច្ច បានចុះត្រួត

ពិនិត្យនិងវាស់វែងនៅលើទីតាំងដីដែលទំនាស់ លើដីស្រែប្រាំង ស្ថិតនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

កំលាំងចំរុះរបស់មន្ទីរដែលបានអញ្ជើញចូលរួម ក្នុងការចុះត្រួតពិនិត្យនិងស្រាវជ្រាវ លើករណីទំនាស់ដីធ្លីដ៏រាំរ៉ៃជាង១០ឆ្នាំមកនោះ ដែលមានមន្ទីរទំនាក់ទំនងព្រឹទ្ធ រដ្ឋសភា និង អធិការកិច្ច
មន្ទីរធនធានទឹកនិងឧត្តុនិយម មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី អ្នកយកព័ត៌មាន និង​មន្ទីពត៏មាន អាជ្ញាធរមូលដ្ឋាន បានចូលរួមចុះអង្កេតស្រាវជ្រាវយ៉ាងចិត្តទុក្ខដាក់និងបងប្អូនប្រជាពលរដ្ឋម្ចាស់ដីដែលមានបណ្ណ័កម្មសិទ្ធក៏បានចូលរួមផងដែរ ៕
ហើយពាក់ពន្ធ័និងពត៏មានខាងលើនេះយើងទាំងអស់រងចាំមើលតើអ្នកណាជាម្ចាស់ដីពិតប្រាកដ។