សមត្ថកិច្ចបង្ក្រាបរថយន្ដសាំងយ៉ុងដឹកឈើចំនួន២គ្រឿង ក្នុងចំណោម៩គ្រឿងដែលលោតឆ័ត្រទៅលក់នៅប្រទេសវៀតណាម

0

ក្រចេះ : រថយន្តដឹកឈើចំនួន២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់កាលពីយប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី៤ខែមករា ឆ្នាំ២០១៩ ចំណុចឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើរក្សាទុក ។

ប្រភពព័ត៌មានបង្ហើបអោយដឹងថា រថយន្តសាំយ៉ុងដឹកឈើលេខមួយ ចំនួន៩គ្រឿងចេញពីទឹកដីស្រុកសំបូរ ចរាចរឆ្លងកាត់ក្រុងក្រចេះឆ្ពោះទៅតាមស្រុកឆ្លូងបម្រុងលោតឆត្រ័ទៅវៀតណាម តែត្រូវកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចក្របួចបាន២គ្រឿង ហើយចំនួនទៀតបន្តរដំណើរបានធម្មតា ខណះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកឆ្លូង ក្រោមកាគ្រប់គ្រងរបស់លោក ជា បញ្ញារ គឺបានត្រឹមតែដាក់កម្លាំងប្រចាំកា ដោយគ្មានវិធានការទប់ស្កាត់ឡើយ ។

ប្រភពបន្តរថា ក្រុមរថយន្តដឹកឈើទាំងនេះដឹកចេញពីតំបន់ភ្នំខៀវស្រុកសំបូរ ឆ្លងកាត់ក្រុងក្រចេះនិងស្រុកឆ្លូង ចូលតាមផ្លូវលំភូមិដំរីផុង រួចបន្តរទៅកាន់ស្រុកមេមត់ ឆ្ពោះទៅគោលដៅប្រទេសវៀតណាម ។

មន្រ្តីរដ្ឋបាលព្រៃឈើ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឲ្យដឹងថា រថយន្ដទាំង២គ្រឿងនោះ នគរបាលបានឃាត់ និងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ក្នុងនោះមានឈើអាលេខ១ និងឈើប្រណីត(កកោះ ធ្នង់) ចំនួន៧៦សន្លឹក ប្រមាណជិត៣ម៉ែត្រគូប ។

មន្ត្រីរដ្ឋបាលព្រៃឈើរូបនោះ បន្ដទៀតថា បច្ចុប្បន្នរថយន្ដដឹកឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ នាំយកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ ដើម្បីចាត់ការតាមច្បាប់ របស់រដ្ឋបាលព្រៃឈើ៕