ខេត្តកំពង់ឆ្នាំង::នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩ នេះលោក ប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយនិងក្រុមការងារសាខា អនុសាខា
ការិយាល័យអភិវឌ្ឍន៍ស្រុកបរិបូណ៌ បានចុះសិក្សាបញ្ហាប្រឈមពីការប្រេីប្រាស់ទឹក សិក្សាពីប្រភពទឹកក្រោមដី នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ឈ្លាតក្នុងឱកាសនោះដែរ លោកក៏បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋក្នុងភូមិខាងលើចំនួនបីគ្រួសារ ក្នុងនោះរួមមាន÷
-លោកយាយ ហុក សោ (ជរាគ្មានទីពឹង)
-លោក ហុក ចាន់ណាន ជួបការលំបាក
លោក អ៊ុំ ឌឿន ទីទ័លក្រ។
អំណោយទាំងនោះរួមមាន÷-អង្ករ៣០គក្រ
-មី១កេះ-មុង១ ភួយ១ ក្រមារ១ សារុង១ អាវយឺតស្ត្រី១។
ក្រោយពីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឌនិងចែកអំណោយរួចនោះលោកប្រាក់ សោភណ្ឌ័ក៏បានផ្ដាំផ្ញើរដល់បងប្អូនត្រូវចេះថែរក្សាសុខភាពនិងអនាម័យនៅហូបចុកដើម្បីជៀសវាងឆ្លងនៅជំងឺផ្សេងៗដល់ខ្លួនប្រាណរបស់យើងគ្នា




































