(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថារយះពេល៤០ឆ្នាំសមាគមនារីកម្ពុជា បានចាក់ឫសយ៉ាងជ្រៅទៅក្នុងស្រទាប់មហាជនហើយបានដើរតួនាទីយ៉ាងសំខាន់ សក្កិសមជាអ្នកតំណាងអោយផលប្រយោជន៍ របស់នារីនិងកុមានិងការផ្តល់កិត្តិយសដោយចាត់ទុកនារីជាដៃគូរដែលពុំអាចខ្វះបានក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។
ការថ្លែងរបស់លោកស្រីកត្តិសង្គហម៉ែនសំអនបែបនេះក្នុងឱកាសជួបសំណេះសំណាល ជាមួយនារីសមាគមនារី និងអតីតនារីជានិវត្តន៍ជន ចំនួនជាង៣០០នាក់ ក្នុងពិធីអបអរសាទរខួបលើកទី៤០ នៃការបង្កើត សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
ពិធីនេះ បានប្រព្រឹត្ដទៅ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។ ពិធីនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ការលើកទឹកចិត្ដ និងដឹងគុណចំពោះស្នាដៃការងារ របស់អតីតនារីកន្លងមក និងជាការដឹងគុណគោរពស្រឡាញ់ របស់ថ្នាក់ដឹនាំនៅតែបន្ដជានិច្ច។
ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីផងដែរ។
ជាមួយគ្នានោះ ក៏ដើម្បីចូលរួមផ្ដល់កិត្ដិយស ជូនដល់បងប្អូននារី ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨ ឈានចូល២០១៩ អបអសាទរ ក្នុងឱកាសដែលរាជរដ្ឋាភិបាល ប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិមានឈ្នះ-ឈ្នះ ទុកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានសិក្សាស្វែងយល់កាន់តែច្បាស់ សម្រាប់កូនចៅជំនាន់ក្រោយនេះ។
លោកស្រី ម៉ែន សំអន បានកោតសរសើរចំពោះ ស្នាដៃការងាររបស់បងប្អូននារី ដោយអ្នកខ្លះបានពលីជីវិត ខ្លះពិការ ខ្លះមេម៉ាយ ក្នុងន័យការពារបូរណភាទឹកដី ដោយបានយកអស់ស្មារតី ដោយការទទួលខុសត្រូវខ្ពស់ យកអស់ កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច ទទួលបានជោគជ័យ ក្នុងនាមជាបុក្គលិកសមាគម និងរាជរដ្ឋាភិបាល បានប្រគល់ជូនហើយ ទទួលបានលទ្ធផល ល្អប្រសើរ គួរជាទីមោទនៈ នាពេលកន្លងមក។
លោកស្រីម៉ែន សំអនបានបញ្ជាក់ថាសំរាប់ខេត្តស្វាយរៀងនារីក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងនិងស្តាប្រទេសជាតិដែលសល់ពីផេះផង់ពីរបបប្រល័យពូជសាសន៍ប៉ុល ពតអោយមានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក្នុងនោះនារីបានចូលរួមដោះមីនដែលសល់ពីសង្គ្រាមទទួលបានជោគជ័យផងដែរ។
លោកស្រី បានបន្ដទៀតថាទាំងអស់នេះ ដែលនេះជាមូលដ្ឋានដ៏សំខាន់ ក្នុងការចូលរួម រួមចំណែក កសាងវិបុលភាពសង្គម សេដ្ឋកិច្ច សន្តិភាព ស្ថិរភាព និងរក្សាបាននូវភាពសុខសាន្ត សុភមង្គល ទុកឲ្យនារីជំនាន់ក្រោយៗ យកទៅអនុវត្ដបន្ដ ឲ្យទទួលបានជោគជ័យ




































