ខេត្តពោធិ៍សាត់៖ជនសង្ស័យចំនួន០៤នាក់ ព្រមទាំងរថយន្តចំនួន២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាន់ សុខឿន ស្នងការរង ស្នងការដ្ឋានបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថ ចុះបង្ក្រាបបន្ទាប់ពីរកឃើញថា ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត។
សូមជំរាបដែរថា៖ការចុះប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៧ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះនៅចំណុចភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដោយឃាត់បានរថយន្តម៉ាករ៉េវចំនួន០២គ្រឿង ដឹកឈើប្រភេទ(រាជកុល)ចំនួន១១កំណាត់ និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ផងដែរ។បច្ចុប្បន្នជនសង្ស័យ រួមនិងនិងវត្ថុតាង ត្រូវបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕