គ្រួសារក្រីក្រចំនួន ០១គ្រួសារ និងគ្រួសារចាស់ជរា ចំនួន ០១ គ្រួសារ បានទទួលអំណោយរបស់ព្រះចៅអធិការវត្ត គីរីធម្មរាជ នៅក្នុងស្រុករលាប្អូៀរ

0

ខេត្តកំពង់ឆ្នាំង៖ អំណោយដែលជាទឹកព្រះទ័យរបស់ព្រះចៅអធិការវត្ត គីរីធម្មរាជ ព្រះនាម ហឿមសុវណ្ណារ៉ា នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៩ ត្រូវបានយកទៅជូនដល់ដៃគ្រួសារក្រីក្រចំនួន ០១គ្រួសារ និងគ្រួសារចាស់ជរា ចំនួន ០១ គ្រួសារ ដែលមាន៖
១.ប្តីឈ្មោះ ចាន់ សុខ អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ យឹម សុផល អាយុ ៤៦ឆ្នាំ(ដែលកំពុងឈឺធ្ងន់) មានកូនក្នុងបន្ទុកចំនួន ០៥នាក់ ស្រីចំនួន ០២នាក់ រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២.គ្រួសារលោកតាឈ្មោះ បឹុង ផេង អាយុ ៨៣ឆ្នាំ លោកយាយឈ្មោះ នឹក សុគឿន អាយុ ៦៩ឆ្នាំ
រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អំណោយក្នុង ១គ្រួសារទទួលបានរួមមាន៖ អង្ករ ២០គីឡូក្រាម មី១កេះ ទឹកសុីអីុវ១យួរ ទឹកត្រី១យួរ ត្រីខ១ឡូ ស្ករស ឆៃប៉ូវ ប៊ីចេង ខ្ទឹមសរ ប្រហុក ផ្អក ព្រមទាំងបច្ច័យចំនួន ៣មុឺនរៀល។

គ្រួសារដែលទទួលបានអំណោយទាំង ០២ បានធ្វើការថ្លែងអំណរគុណដល់ព្រះតេជគុណ ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្ត និងអ្នកស្រី ទេព ចន្ថា ជាគណៈកម្មការវត្ត (គីរីធម្មរាជ) ស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕