លោក ឈួន រ៉ា កំពុងតែក្អែងក្អាងតាំងខ្លួនជាប្រធានសហគមន៍ភួមិកោះតាមូវ ប្លន់តំណែងតួនាទីលោក ផល្លា តែភាពពិតជាអនុប្រធានប្រជាការពារ

0

កំពង់ឆ្នាំង:តើជាការពិតដែរឬទេប្រភព មួយបានបង្ហើបឲ្យ អ្នកយកព័ត៌មានយើងដឹងថា លោក ឈួន រ៉ា កំពុងតែក្អេងក្អាងថាខ្លួនជាប្រធានសហគមន៍និងបក្ខពួករបស់គេកំពុងតែយកតួនាទីរបស់លោក ផល្លា ជាប្រធានសហគមន៍នេសាទភូមិកោះតាមូវពិតទៅបង្កចលាចលនៅក្នុងភូមិកោះតាម៉ូវដែលលើសពីដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ឈួន រ៉ា និងបក្ខពួកដែលគេធ្លាប់ស្គាល់ជាអ្នកតំណាងប្រជាពលរដ្ឋក្នុងការតវ៉ារឿងរ៉ាវកន្លងមកបានធ្វើសកម្មភាពជាបន្តបន្ទាប់ក្នុងការដើរប្រមូលលុយពីប្រជាពលរដ្ឋ ១០២គ្រួសាររស់នៅ ភូមិកោះតាម៉ូវ ក្នុងមួយគ្រួសារៗ សរុប ១៨ ម៉ឺនរៀល។

ដោយយកលេស ប្រាប់ប្រជាជនថាយកទៅដោះស្រាយជម្លោះដីធ្លីជាមួយអ្នកស្រី ជា គឹមឡេង ។
ការប្រមូលលុយលេីកទីមួយបាន១៥មុឺនរៀលក្នុងមួយគ្រួសារ និងប្រមូលលេីកទីពី បាន៣មុឺនរៀលក្នុងមួយគ្រួសារ ដោយប្រាប់ប្រជាជនថា យកទៅធ្វើប្លង់ដី តែជាក់ស្ដែងរឿងក្តីក៏មិនទាន់ចប់ ប្លង់ដីក៏មិនទាន់បាន តែលុយប្រហែលជាអស់រលីងបាត់ទៅហើយមើលទៅ។

ជុំវិញភាពមិនប្រក្រតីខាងលើត្រូវបានលោក យាន ស៊ីថា ដែលជាបក្ខពួករបស់លោក ឈួន រ៉ាបានផ្ដល់ព័ត៌មានដល់វិទ្យុរឹទ្ធិសែន ដើម្បីបញ្ជាក់ឲ្យច្បាស់ថាការប្រមូលលុយនោះពិតដែរឬទេលោកយាន សុីថា ឆ្លេីយយ៉ាងខ្លីថាអត់ដឹងអីផង។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋស្នើអោយអាជ្ញាធរដែលពាក់ព័ន្ធមេត្តាធ្វើការស្រាវជ្រាវឲ្យបានច្បាស់ជុំវិញការដើរប្រមូលលុយពីប្រជាពលរដ្ឋនេះតើលោកឈួន រ៉ាយកទៅធ្វេីអ្វី អោយច្បាស់លាស់ ដើម្បីចៀសវាងកុំឱ្យមានការប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជននិងកុំឲ្យប្រជាជនចាញ់បោកជនឆ្លៀតឱកាសកេងចំណេញសំរាប់ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក(ត្រីងៀតឆ្លៀតពង)។

ហើយចំពោះការអង្គុយលើចង្អេរលើកខ្លួនឯងជាប្រធានសហគមន៍នោះត្រូវបាន លោក ផល្លា ជាប្រធានសហគមន៍ពិតប្រាកដបានបង្ហាញថា នេះជាការ រំលោបកម្មសិទ្ធគាត់ហេីយ បើចង់ក្លាយជាប្រធានសហគមន៍ពេញសឹទ្ធគួរបោះឆ្នោតទំលាក់គាត់ចោលសិនទៅ ។

ចំណែកលោកគៀម គឹមហាក់ ជាមេឃុំកំពង់ព្រះគគីរវិញបានប្រាប់អ្នកយកព័ត៌មានយើងថាក្នុងនាមគាត់ជាមេឃុំគឺគាត់បានទទួលដឹងឮថាប្រធានសហគមន៍គឺឈ្មោះ ផល្លា រីឯលោក ឈួន រ៉ា តួនាទីត្រឹមអនុប្រធានតែប៉ុណ្ណោះមិនដូចអ្វីដែលលោកឈួន រ៉ាគាត់អះអាងប្រាប់អ្នកព័ត៌មានឡើយ។
ជុំវិញព័ត៌មានខាងលើនេះគឺកើតហេតុក្នុងអំឡុងពេលដែលកំពុងតែដោះ​ស្រាយវិវាទដីធ្លីរវាងអ្នកស្រីជាគឹមឡេងនិងប្រជាពលរដ្ឋនៅភូមិកោះតាម៉ូវក្នុងពេលថ្មីៗនេះផងដែរ។

ពាក់ពន្ធ័និងពត៏មានខាងលើនេះបងប្អូនប្រជាពលរដ្ឌសូមសុំណូមពរដល់ឯកឧត្ដមឈួរ ចន្ទ័ឌឿនអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយពិនិត្យមើលផងចំពោះលោកឈួន រ៉ាដែលកំពង់តែដើរតួរជាប្រធានសហគមដោយខ្លួនត្រឹមតែជាអនុប្រធានសហគមសោះ ។