ក្ដៅៗទៀតហើយ រឿងទំនាស់ដីធ្លីដែលស្ថិតនៅចំណុច ស្រែគ្រូខណ្ឌ ប្រជាពលរដ្ឌសូមសុំណូមពរឯកឧត្ដមឈួរចន្ទ័ឌឿនអភិបាលកំពង់ឆ្នាំង

0

កំពង់ឆ្នាំង:នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះករណីទំនាស់ដីធ្លីដែលមាន ម្ចាស់ដីឈ្មោះមាស តុង អាយុ ៥៥ ឆ្នាំ ភេទប្រុស រស់នៅក្នុង ភូមិគ្រាំងស្គារ ឃុំគ្រាំងស្គារស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ និងប្រពន្ធ ឈ្មោះ ឈឺន សុភាព អាយុ ៣៧ ឆ្នាំ បានមកទិញដីពីឈ្មោះ ១/យ៉ុង ហីុម ២/ឈ្មោះយាំង ហាន អ្នកទាំងពីរ រស់នៅក្នុងភូមិ ចំបក់ប្រាសាទ ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ដែលមានទំហំក្បាលដី ក្នុងម្នាក់ៗមានចំនួនក្បាលដី ៤០ម៉ែត្រ បណ្ដោយចំនួន៩៥០ ម៉ែត្រ សរុបទាំងពីរម្ចាស់ គឺមាន ចំនួនរហូតដល់ ៨០ម៉ែត្រ ក្បាលដី និងបណ្ដោយ ចំនួន ៩៥០ ម៉ែត្រ ដែលឋិតនៅក្នុងចំណុចស្រែគ្រូខណ្ឌ ដែលពួកគាត់បានទិញកាលពី ថ្ងៃទី ២៤ខែ កុម្ភះ ឆ្នាំ ២០០៨ មកម្ល៉េះ សូមបញ្ជាក់ថា លោកមាស តុង ជាម្ចាស់ដី នោះ ក្រោយពីទិញដីខាងលើនោះមកគាត់ក៏បានធ្វើការពង្រីក កាប់គាស់ក្បាលដី រហូតបានដល់ចំនួន ១៥០ ម៉ែត្រទៀតផង។ បន្ទាប់មក គឺមានឈ្មោះ លោកយាយឡែននិងលោកតាឆាន់ បច្ចុប្បន្ន ឈ្មោះនេះ គឺ រស់នៅក្នុង ភូមិគ្រាំងស្គារខាងត្បូង ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សូមបញ្ជាក់ថា ÷យាយឡែន និង លោកតាឆាន់ បានទិញដីពីម្ចាស់ឈ្មោះលោកមាស តុង ក្នុងតំលៃ ១៥០០ នោះគឺ លោកមាស តុង បានទទួលប្រាក់ចំនួនពីលើក ក្នុងមួយលើក÷បាន៧០០ហើយក៏ពុំបានទទួលប្រាក់ពីលោកយាយ ឡែន និង លោកតាឆាន់ ផ្ទាល់ដៃនោះទេ ម្យ៉ាងទៀត មិនទាន់មានកិច្ចព្រមព្រៀងផ្ទេរនិងប្រគល់សិទ្ធិផង ស្រាប់តែ ពេលនោះលោក យាយឡែន និងលោក តាឆាន់ មក បោះបង្គោលព័ទ្ធរបង យកដីចំនួន ១៥០ម៉ែត្រ ពេលនោះម្ចាស់ដីឈ្មោះលោកមាស តុង ក៏បាននិយាយអង្វរទៅ លោកយាយឡែន និង លោកតាឆាន់ អោយដីគាត់ចំនួន១០០ ម៉ែត្រ តែលោកយាយឡែន និងលោកតាឆាន់ មិនព្រមយកទេ ហើយក៏ធ្វើការហ៊ុព័ទ្ធជារបង យកទាំងអស់តែម្ដង ដោយគ្មានការ ឯកភាពពីភាគីម្ខាង នោះឡើយ។ ឬក៏រង់ចាំផ្ទេរ និង ប្រគល់សិទ្ធិពីម្ចាស់ដីដែលមានឈ្មោះលោកមាស តុង ទៀតផង។

រហូតមកដល់ថ្ងៃទី២ខែមករា ឆ្នាំ ២០១៩នេះទើបប្រជាពលរដ្ឋបានមករាយការណ៍ប្រាប់ ស្ដីអំពីការរំលោបលើទំនុកចិត្តអោយអ្នកសារព័ត៌មានយើងបានដឹងថា ហើយក៏អ្នកសារពត៌មានយើងក៏បានចុះទៅដល់ទីតាំងនោះតែម្ដង។ស្រាប់តែគ្រឿងចក្រ ត្រាក់ទ័រចំនួន ៣គ្រឿង មកឈូសឆាយ ដីព្រៃខាងក្រោយ ចំនួន ៣ ថ្ងៃមកហើយ។ តែមកដល់ព្រឹកថ្ងៃទី ៥ខែមករា ឆ្នាំ ២០១៩ត្រូវ បានដកចេញបាត់អស់។
ពាក់ពន្ធ័និងពត៏មានខាងលើនេះអ្នកយកពត៏មានយើងមិនអាចសូមបំភ្លឺពីលោកយាយឡែននិងលោកតាឆាន់បានឡើយដោយសារពំុមានលេខទូរសព្ឌ័ទំនាក់ទំនង ។

ជាចុងបញ្ចប់លោកមាស តុង ក៏បានសូមសំណូមពរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ជាពិសេស លោកអភិបាលស្រុកទឹកផុស និងឯកឧត្ដម ឈួរ ចន្ទ័ឌឿនអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយចាត់វិធានការដាក់កំលាំងចំរុះចុះអង្កេតនិងស្រាវជ្រាវនៅចំណុចស្រែគ្រូខណ្ឌ ស្ថិតនៅក្នងភូមិចំបកប្រាសាទ ឃុំគ្រាំងស្គារ ស្រុកទឹកផុសដល់ពួកគាត់ផង។