មានប៉ុស្តិ៍នគរបាលប៉ុន្មានដែលដូចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៉ក់ញ៉ៃ?

0

ខេត្តរតនគិរី÷ មានការរិះគន់យ៉ាងច្រើននៅពេលដែលប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីបានបង្ហោះលើរូបភាពអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៉ក់ញ៉ៃ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ គ្មានមន្រ្តីនគរបាលនៅកន្លែងធ្វើការសូម្បីតែម្នាក់ប៉ុណ្ណោះ ខណះដែលប្រធានមន្ទីររូបនេះចុះទៅរកកម្លាំងប៉ុស្តិ៍ដើម្បីសុំការសហការ គ្រាដែលលោកដឹកនាំក្រុមការងារចុះពិនិត្យវិទ្យុសហគមន៍នៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅវេលាម៉ោង៣និង៣០នាទីរសៀល។
ភ្លាមនោះលោកប្រធានមន្ទីរបានទាក់ទងតាមប្រព័ន្ធទូរសព្ទ័ទៅលោកអធិការរង​នគរបាលស្រុកអូរយ៉ាដាវម្នាក់តែអធិការរងរូបនោះបានឆ្លើយយ៉ាងខ្លីថា លោកមិនមែនជាអ្នកទទួលខុសត្រូវខាងនគរបាលប៉ុស្តិ៍នោះទេ។​
ហើយបើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានលួចបង្ហើប
ប្រាប់ឲ្យដឹងថា មេប៉ុស្តិ៍ឃុំប៉ក់ញ៉ៃនេះ មានឈ្មោះ ឌឹម ជឿន ដែលទើបតែមកកាន់តំណែងជាមេ
ប៉ុស្តិ៍នៅពេលថ្មីៗនេះ។

មជ្ឈដ្ឋានទូទៅបានចោទជាសំណួរថា តើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្នកណាបើកន្លែងផ្តល់សេវាសាធារណៈមិនមានមន្រ្តីនៅកន្លែងយ៉ាងនេះ?​ ហើយតើមានប៉ុស្តិ៍នគរបាលប៉ុន្មានដែលដូចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៉ក់ញ៉ៃនេះ បើសូម្បីតែលោក
ប្រធានមន្ទីរព័ត៌មានចុះមកធ្វើការ
ហើយសុំសហការបែរ ជាមិនឃើញមានមន្ត្រី និងនាយប៉ុស្តិ៍នៅកន្លែងធ្វើការបែបនេះនោះ?៕ យក្ខឡោម