ម៉ូតូ២គ្រឿងពល្លះគ្នាបណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់

0

ខេត្តរតនគិរី÷ មនុស្ស៥នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីម៉ូតូ២គ្រឿងបានបោលបុកគ្នាយ៉ាងពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើត។ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីយប់ថ្ងៃសៅរ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចមុខដីឈ្មោះសាយ លើផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា
អ្នកបើកបរម៉ូតូបង្កឈ្មោះ តិល បាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខកំពង់ចាម១E៧៨៨១ ជិះម្នាក់ឯង។
រីឯជនរងគ្រោះ ឈ្មោះ ឆាយ សល់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា រងរបួសធ្ងន់ ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ។
អ្មករួមដំណើរ៣នាក់១-ឈ្មោះ ក្រូត លីង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិទំពួន រងរបួសធ្ងន់។
២-ឈ្មោះ ប្លាង ហេង ភេទស្រី អាយុ១៩ឆ្នាំ រងរបួសធ្ងន់។៣-ឈ្មោះ វៀ យ៉ង ភេទស្រី អាយុ១ឆ្នាំ ជនជាតិទំពួន រងរបួសធ្ងន់។

មន្ត្រីនគរបាលបានបន្តថា មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍នេះមកពីម៉ូតូ១គ្រឿងម៉ាកឆ្លាមពណ៌ផ្ទៃមេឃ បើកបរក្នុងល្បឿនលឿននៅពេលយប់ខណ:មិនប្រកាន់ស្តាំ បណ្តាលឲ្យបុកជាមួយម៉ូតូជនរងគ្រោះកំពុងតែធ្វើចរាចរណ៍ក្នុងបញ្ច្រាសគ្នា។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ បានដឹកបញ្ជូនអ្នករងរបួសទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿងត្រូវបានរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកលំផាត់ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ យក្ខឡោម