ប្រជារាស្ត្រសុំអាជ្ញាធរជួយបើកផ្លូវ​ដីផ្ទះប្រាំជានក្នុងការធ្វើដំណើរ ដើម្បីប្រយោជន៍រួមរបស់ប្រជារាស្ត្រ

0

កំពង់ឆ្នាំង:ប្រជាពលរដ្ឋ២០គ្រួសារដែលតំណាងអោយ១០០សារដែលមានទីលំនៅចំណុចផ្ទះប្រាំជាន់ស្ថិតក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំងបានលេីគ្នាធ្វេីការតវ៉ារឿងផ្លូវ ។ ហេតុការណ៍ផ្ទុះការណ៍តវ៉ានេះបានកេីតឡេីងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ ករណីផ្ទុះចេញជាការតវ៉ា នេះឡេីងនៅពេលដែលតំបន់ប្រត្តិបត្តការសឹករងខេត្ត បានចុះមកវាស់វែងដើម្បីអោយជាងរៀបចំធ្វើរបងហ៊ុំព័ទ្ធដីនៅចំណុច ខាងលេីនេះ ។ តំណាងប្រជាពលរដ្ឋបានសំណូមពរ សុំអោយអភិបាលខេត្ត កំពង់ឆ្នាំងធ្វេីការដោះស្រាយនិងសម្រួលអោយមានផ្លូវធំសម្រាប់ចេញចូលផងដោយដីនេះពលរដ្ឋបញ្ជាក់ថាដីស្ថិតក្រោ​មការគ្រប់គ្រងរបស់កងទ័ពខេត្តកំពង់ឆ្នាំង។
តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានធ្វើសំណើរសុំពង្រីកផ្លូវទៅកាន់អភិបាលកំពង់ឆ្នាំង តាំងពី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះតែមិនបានទទួលលិតិផលនោះឡេីយ ។ ដោយពលរដ្ឋសុំពង្រីកផ្លូវបន្ថែមចំនួន២ម៉ែត្រ ពីលើផ្លូវចាស់ ដែលមានស្រាប់នៅចំណុច«ផ្ទះប្រាំជាន់»ដោយមានភាពចាំបាច់ក្នុងការធ្វើដំណើរ និងងាយស្រួលក្នុងការជួយសង្គ្រោះ ក្នុងឧប្បត្តិហេតុផ្សេងៗ ដែលកើតឡើងដោយយថាហេតុ ដោយសារផ្លូវចាស់មានភាពតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើ សូមត្រឹមតែពង្រីកផ្លូវ បន្ថែមដែលមានស្រាប់៤ម៉ែត្រ ដែលគូរក្នុងប្លង់ដី ដែលបានចុះហត្ថលេខាដោយលោក ហេង សុផល កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅ ៕