ក្រចេះ : ប្រភពពីសមត្ថកិច្ចនៅស្រុកស្នួលបានបង្ហើបឱ្យដឹងថានៅយប់ថ្ងៃទី6 ខែមករានេះសកម្មភាពនៃការចរាចរដឹកជញ្ជូនឈើតាមគ្រប់រូបភាពក្នុងគោលដៅឆ្ពោះទៅចូលឃ្លាំងស្តុកមួយកន្លែងនៅចំណុចត្រពាំងស្រែ ឃុំ2ធ្នូស្រុកស្នួល ខេត្តក្រចេះ ក្រោមការសម្របសម្រួលបើកដៃពីសំណាក់មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ ។
ប្រភពដ៍ដែលបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះគឺក្រុមឈ្មួញធំៗ បានផ្លាស់ប្ដូរប្រើរូបភាពពីការដឹកជញ្ជូនតាមរថយន្តធុនធំមកដឹកតាមរ៉ឺម៉កម៉ូតូឬរថយន្តសាំយ៉ុង ក្រោមលេសថា ការរកស៉ីដឹកជញ្ជូនខ្នាតលក្ខណៈគ្រួសារ មិនមាន សមត្ថកិច្ចជំនាញណាមួយហ៊ានប៉ះពាល់នោះឡើយ ។
ប្រភពបន្តថាការដឹកជញ្ជូនតាមរយៈម៉ូតូឬរថយន្តសាំយ៉ុងគឺឆ្ពោះទៅក្នុងគោលដៅនៅចំណុចខាងលើ យប់មិញប្រហែលជិត១០០ ម៉ូតូ រ៉ឺម៉ក និងរថយន្ត ដែលគេសាងដាក់រថយន្តយីឌុប ដើម្បីនាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាមក្រោមការឃុបឃិតបើកដៃពីសំណាក់មន្ត្រីគយចល័តនិងមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងខេត្តមួយនេះ ។
គួរបញ្ជាក់ថាកន្លងទៅមន្ត្រីគយចល័តដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ព្រាបគារ៉ាត់ គឺបានបិទច្រកមិនឲ្យមានសកម្មភាពនៃការឆ្លងដែនដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមនោះឡើយប៉ុន្តែកាផ្អាកនោះអនុវត្តន៍បានតែរយះខ្លី ក្រោយមក សកម្មភាពនោះត្រូវបានចរាចរឡើងវិញបន្ទាប់ពីមានការចរចាត្រូវរ៉ូវពីសំណាក់ក្រុមឈ្មួញដ៏ធំប្រចាំខេត្តក្រចេះ ។
គេសង្កេតឃើញក្រោយ ពីកាចចារបើកផ្លូវ នាំឈើឆ្លងដែនលើកក្រោយវីញ ត្រូវបានគេផ្លាស់ប្តូរូបភាព ពីរថយន្តធំៗ មកដឹកជញ្ជូនតាមរយៈម៉ូតូឬក៏រថយន្តតូចតូចដែលចេញជារៀងរាល់យប់ថ្ងៃដើម្បីយកទៅចូលក្នុងឃ្លាំងស្តុកខាងលើរួចនឹងបន្តដាក់ដឹកឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងរលូន ។
ជុំវិញសកម្មភាពនេះគេសង្កេតឃើញមន្ត្រីរដ្ឋបាលព្រៃឈើស្រុកស្នួលក្រោមការគ្រប់គ្រងរបស់លោក ជា បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើដែលគ្រប់គ្រងស្រុកចំនួនពីរគឺស្រុកឆ្លូងនិងស្រុកស្នួលហាក់មិនមានវិធានការបង្ក្រាបនិងទប់ស្កាត់ទៅលើបទល្មើសនៃការដឹកជញ្ជូនផលអនុផលព្រៃឈើទាំងនេះឡើយដោយភាគច្រើនសមត្ថកិច្ចយកលេស ថាវាជាការដឹកជញ្ជូននិងរកស៊ីជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋទៅវិញ ។
ហើយមន្ត្រីរដ្ឋបាលព្រៃឈើតាមស្នាក់ការនីមួយៗចាប់ពីចំណុចសង្កាត់ស្វាយជ្រះ សង្កាត់ឃ្សឹមនិងសង្កាត់ស្នួលគឺមានមន្ត្រីប្រចាំការតាមគោលដៅទាំងនេះជាច្រើនដែលមានការដាក់តាមរថយន្តជាច្រើនគ្រឿងនៅតាមស្នាក់ការរបស់ខ្លួន ចាំប្រមូលផលប្រយោជន៍ពីការដឹកជញ្ជូនផលអនុផលព្រៃឈើទាំងនេះដោយមិនមានការបង្ក្រាបទប់ស្កាត់នោះឡើយ ។
តាមបង្ហើបការឲ្យដឹងពីមន្ត្រីសមត្ថកិច្ចស្រុកស្នួលបានបញ្ជាក់ថាឃ្លាំងស្តុកនៅចំណុចត្រពាំងស្រែដែលចាំទទួលទិញឈើពីក្រុមឈ្មួញដែលប្រើគ្រប់រូបភាពនៅក្នុងការប្រមូលនិងដឹកជញ្ជូនយកទៅលក់នោះគឺ មានឈ្មួញ ធំៗជាច្រើននាក់ដែលនៅចាំប្រមូលទិញ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកឧកញ៉ាគង់ ក្រឹង ដែលជាអ្នកបើកផ្លូវឬក៏សម្រប សម្រួលនៅគ្រប់សមត្ថកិច្ចអាជ្ញាធរឬមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេសគឺមន្រ្តីគយចល័តដែលដែលពិសេសជាងគេនៅក្នុងការគ្រប់គ្រងទំនិញឆ្លងដែនទៅក្រៅប្រទេស។
ហើយកន្លងទៅសមត្ថកិច្ចនៅក្នុងខេត្តស្រុកស្នួលនេះក៏បានបញ្ជាក់ឱ្យដឹងថាជំនួញឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមដែលអាចធ្វើសកម្មភាពឬក៏អាចបិទបានគឺអាស្រ័យលើគយចល័តដែលជាអ្នកកំណត់ការបិទឬបើក ។
ទាក់ទិនបញ្ហារនេះមិនអាចទំនាក់ទំនងសុំកាបញ្ជាក់ពីលោក ជា បញ្ញារ នាយផ្នែករដ្ឋបាល ព្រៃឈើបាននៅឡើយទេ ។ ដោយ រដ្ឋា