សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ផ្តល់ថវិការ បេឡាមរណសង្គ្រោះចំនួន ៤លានរៀលបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៧:៣០នាទីព្រឹក លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត,លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត រួមជាមួយសមាជិក សអក សាខា ស្រុក ឃុំ ភូមិ បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង នាំយកនូវសាររំលែកទុក្ខ រួមជាមួយថវិកាចំនួន ៤លានរៀលជូន : លោក ប៉ែន សារ៉េត ត្រូវជាប្រពន្ធរបស់សពសមាជិកអតីតយុទ្ធជនឈ្មោះ ដោម ប្រុញ ប្រភេទជនពិការ ID (HA87001125)ទទួលមរណភាព នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១១:៣០នាទីយប់ នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ជាចុងបញ្ចប់ ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិបាលខេត្ត
, ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនខេត្ត រួមជាមួយក្រុមការងារ ជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ។