បន្ទាយមានជ័យ នៅវេលាម៉ោង៩ជាង យប់ថ្ងៃទី ៧ មករា ២០១៩មានករណីអគ្គីភ័យឆេះជណ្តើរយន្តអាគារកាស៊ីណូ១៨ជាន់របស់លោកឧកញ៉ាកុក អានស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានបុគ្គលិកធ្វើការប្រមាណជាង១ពាន់នាក់ ។ 
ក្រោយពេលហេតុការណ៍កើតឡើងកងកម្លាំងស្នងការនគរបាលខេត្តរួមជាមួយរថយន្តពន្លត់អគ្គីភ័យ និងកងកម្លាំងកងរាជអាវុហត្ថ បានសហការគ្នាចូលអន្តរាគម៍ទាន់ពេលវេលា និងបានសង្គ្រោះមនុស្សចេញដោយសុវត្តិភាព ដោយមានអ្នករងរបួសសន្លប់ដោយឆ្លក់ផ្សែងចំនួន២នាក់និងអ្នកមានអការៈមិនស្រួលដោយឆ្លក់ផ្សែងមួយចំនួនបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយនិងមន្ទីរពេទ្យនានាទាន់ពេលវេលា ហើយកងកម្លាំងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅម៉ោង១១ជាងយប់ថ្ងៃដដែល ។ បើតាមសមត្ថកិច្ចបានឲ្យដឹងពត៌មានជាដំបូងនេះការឆេះអាគារកា
ស៊ីណូ១៨ជាន់នៅក្រុងប៉ោយប៉ែតពុំមានអ្នកស្លាប់នោះទេ គ្រាន់តែរបួសស្រាលនិសន្លប់អ្នកនៅក្នុងអាគារឆេះនេះចំនួន២នាក់ប៉ុណ្ណោះ។មូលហេតុដែលឆេះទំនងមកពីឆ្លងចរន្តអគី្គសនីនេះគ្រាន់តែជាពត៌ជាដំបូងគេក្នុងពេលកំពុងឆាបឆេះ។ករណីលំអិតយើងនឹងជូនដំណឹងបន្តទៀត។សូមបញ្ជាក់កម្លាំងនគបាលនិងអាវុធហត្ថសហការគ្នាជួយធ្វើការពន្លត់ការឆេះអាគារកាស៊ីណូកុកអាននៅក្រុងប៉ោយប៉ែត។ គៀនច័ន្ទហ៊ីន៕




































