សង្គ្រោះភ្ញៀវជិត១.០០០នាក់,របួសស្រាល៦នាក់ពីក្នុងឧបទ្ទហេតុទុស្សេជណ្តើរយន្តអគារកម្ពស់១៨ជាន់នៃកាសុីណូហ្គោលដិនក្រោន នាក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ :ក្នុងកងកម្លាំងនិងអ្នកជួយបានសង្គ្រោះភ្ញៀវជិត១.០០០នាក់ តែមានរបួសរបួសស្រាល៦នាក់ ពីក្នុងឧបទ្ទហេតុទុស្សេខ្សែភ្លើងឆេះជណ្តើរយន្តនៃអគារស្នាក់នៅដ៏ធំកម្ពស់១៨ជាន់ក្នុងប្លុកកាសុីណូហ្គោលដិនក្រោន(Golden Crown Casino) របស់លោកឧកញ៉ាកុក អាន ក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត -ខ្លងលឹក នាភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។នាម៉ោងម្តុំម៉ោង៩និង៣០០នាទី យប់ចំថ្ងៃ៧មករា២០១៩នោះ។
លោកវរសេនីយ៍ធិន សុិនដេត អធិការនគរបាលក្រុងបោ៉យប៉ែតអោយដឹងកាសែតរស្មីកម្ពុជាថ្ងៃទី៨មករាថា :ករណីទុស្សេជណ្តើរយន្តផ្នែកខាងក្រៅនៃអគារខាងលើ មានកម្លាំងសមត្ថកិច្ចចម្រុះយ៉ាងច្រើនបានអន្តរាគមន៍ជួយពន្លត់ សង្គ្រោះ។
ក្នុងនោះលោកឧត្តមដេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានដឹកនាំកម្លាំងរាប់រយនាក់និងរថយន្តពន្លត់អគ្គីភ័យពីស្នងការដ្ឋាន ពីក្រុងប៉ោយប៉ែតនិងពីស្រុកនានា ទៅបូករួមនឹងរថយន្តពន្លត់អគ្គីសនីនៃក្រុមហ៊ុនកាសុីណូ ទាំងអស់១០គ្រឿងពន្លត់ភ្លើងឆាបឆេះដ៏សន្ធោសន្ធៅនោះ។
លោកបន្តថា: ក្នុងនោះកម្លាំងសន្តិសុខកាសីុណូ កន្លាំងនគរបាលធ្វើការក្នុងកាសុីណូ បុគ្គលិកសណ្ឋាគារនិងកម្លាំងចម្រុះបានជួយសម្រួល សង្គ្រោះភ្ញៀវខ្មែរ ចិននិងជនបរទេសផ្សេងទៀតស្នាក់ក្នុងអគារខាងលើប្រមាណ១.០០០នាក់ មកតាមច្រកចេញ(Exit Way) បានដោយជោគជ័យ។
ប៉ុន្តែមានបុគ្គលិកខ្មែរ៥នាក់ និងភ្ញៀវជនជាតិចិន១នាក់ រងរបួសស្រាលដោយសារពួគគេជាប់គាំងក្នុងជណ្តើរយន្តដែលឆ្លងចរន្តអគ្គីសនី(ទុស្សេ)នោះ ហើយហប់ ថប់ដង្ហើមនឹងផ្សែងភ្លើងឈ្លក់ផង ពីការបាញ់ទឹកពន្លត់ផង។
ជនរងគ្រោះរបួសស្រាលទាំងនោះ បាននឹងកំពុងសង្គ្រោះ ពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងបោ៉យប៉ែត។លោកធិន សុីនដេត បន្តថា : ក្នុងប្រតិបត្តិការសង្គ្រោះនោះ កម្លាំងនិងរថយន្តពន្លត់អគ្គីភ័យគ្រប់គ្រងស្ថានការណ៍(ពន្លត់) បាននៅម្តុំម៉ោង១១យប់នាយប់ដដែលនោះ។
ចំណែកការខូចខាតសម្ភារ:វិញ គឺចូចខាតជណ្តើរយន្តផ្នែកខាងក្រៅនិងសំណង់នៃផ្នែកពាក់ព័ន្ធនោះ មានតម្លៃរាប់មឺុនដុល្លាសរអា ៕ដោយ៖ឃិន គន្ធា