អាជ្ញាធរ​​ខេត្ត​កំពង់ចាម​ បាន​ប្រារព្ធ​ពិធី​អបអរសាទមីទ្ទីញ រំឭកខួបអនុស្សាវរីយ៍​លើកទី៤០ ទិវា​ជ័យជំនះ​ ៧មករា ឆ្នាំ​១៩៧៩-២០១៩

0

កំពង់ចាម: រដ្ឋបាល​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៩នេះ​ បាន​រៀប​ចំ​ពិធីមីទ្ទីញ រំឭកខួបអនុស្សាវរីយ៍​លើកទី៤០ ទិវា​ជ័យជំនះ​ ៧មករា​ ឆ្នាំ​១៩៧៩-២០១៨​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋ​មន្ត្រី​ ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង អ្នក​តំណាង​រាស្ត្រ​មណ្ឌលកំពង់ចាម​ និងជាអនុប្រធានទី១ ការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ដោយ​មានការអញ្ជើញចូលរួមពី​ ឯកឧត្តម លោកជំទាវ សមាជិក​ព្រឹទ្ធសភា​ សមាជិករដ្ឋសភា ទីប្រក្សារាជរដ្ឋាភិបាល ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម​ និង​ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត លោក​ លោស្រី​ ប្រធានមន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត ព្រមទាំង​កងកម្លាំងប្រដាប់អាវុធទាំងបី ព្រះសង្ឃ យាយជីតាជី លោកគ្រូ អ្នកគ្រូ ប្អូនៗ​សិស្សានុសិស្ស និងប្រជាពលរដ្ឋ បងប្អូនខ្មែឥស្លាម​ប្រមាណ​ជាង​៨០០០នាក់។​

ឯកឧត្តម​ គួច​ ចំរើន​ ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម​ បានឡើង​អានសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ ដែល​សម្តេច​បានថ្លែងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ជូនអង្គមិន្ទីញទាំងមូលបានជ្រាប។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ យឹម​ ឆៃលី​ ឧបនាយករដ្ឋ​មន្ត្រី​ បានលើកឡើង អំពីគុណបំណាច់​ នៃថ្ងៃ​ជ័យជំនះ​ ៧មករា ឆ្នាំ១៩៧៩ ដែលយុវជនជំនាន់មុនបានធ្វើការតស៊ូ​ ដោយ​លះបង់សាច់ស្រស់ ឈាមស្រស់​ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ដើម្បី​រំដោះ​ជាតិ​មាតុភូមិ​ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ឯកឧត្តម​បាន​សង្កត់​ធ្ងន់ថា​ ថ្ងៃ​៧ មករា គឺជាអាយុជីវិតទី២ របស់​បងប្អូន​ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស​ ដែល​បាន​រស់រាន​មាន​ជីវិត​ឡើងវិញ​ ថ្ងៃ​៧ មករា បានផ្តល់​អាយុ​ជីវិត​ និងសិទ្ឋិសេរីភាពពេញលេញដល់ពលរដ្ឋ ជាមួយនិងឱកាសគ្រប់យ៉ាង​ ក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូល​ឲ្យ​កាន់តែរីកចម្រើន​ ដោយ​មានថ្ងៃ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាង​មកទល់​នឹងសព្វថ្ងៃនេះ​ ៕