លោក​អនុសេនីយ៍ឯក វ៉ាន់ រិ​ន បែកគំនិត​ចង់​មាន​ឆាប់ យក​ឡាន​ពណ៌​ត្រីអ៊ី​ដឹកឈើ​ប្រណិត ត្រូវបាន សមត្ថ​កិ​ច​ច​ក្របួច

0

​ខេត្តកំពង់ធំ​៖ បន្ទាប់ពី​សកម្មភាព​បង្ក្រាប​បទល្មើស ការដឹកជញ្ជូន​ឈើប្រណិត ឆ្លងកាត់​ខេត្តកំពង់ធំ បណ្តា ឈ្មួញ​មួយចំនួន បាន​រាងចាល ខ្លះ​លបលួច​ដឹក​ទាំង​ភ្នែក​នៅ​កញ្ចឹងករ រីឯ​ខ្លះទៀត​បង្វែរ​ផ្លូវ​ដឹកជញ្ជូន តែ​ចំ ណែ​ក​ឈ្មួញ​ប្រដាប់អាវុធ បាន​សុខចិត្ត​យក​ស្បែក​ខ្លា មក​ពាក់​ដើម្បី​ដឹកជញ្ជូន​បទល្មើស ដោយ​ពុំបាន​គិតពី កេ​ក្ករ៍​ឈ្មោះ​របស់​អង្គភាព ដោយ​យកលុយ​ជាធំ ហ៊ាន​ពាក់​ស្បែក​ខ្លា​ក្រឡា​ជា​សមត្ថកិច្ច ដើម្បី​ដឹកជញ្ជូន​បទល្មើស​។​

​ជាក់ស្តែង លោក អនុសេនីយ៍ឯក វ៉ាន់ រិ​ន នៅ​អង្គភាព​ខុ​ទ្ធ​កាល័យ​អគ្គបញ្ជាការ ភ្នំពេញ រស់នៅ​បច្ចុប្បន្ន អាយុ​៤៥​ឆ្នាំ ផ្ទះ​លេខ ៦២២​ផ្លូវ​២១១ សង្កាត់​វាវ​ង់ ខ​ណ្ទ​៧​មករា រាជធានី​ភ្នំពេញ បាន​បើកបរ​ដឹកឈើ​ប្រណិត ប្រភេទ​នាងនួន តាម​មធ្យោបាយ​រថយន្ត​ម៉ាក់​ស៊ើប ពណ៌ ត្រីអ៊ី ពាក់​ស្លាក​លេខ ខេមរៈ​ភូមិ​ន្ត ២-៣៦០៦ បាន ផ្ទុក​ឈើ​ចំនួន ៣៧​ធំ ប្រវែង​១​ម៉ែត្រ​កន្លះ ព្រម​ជាមួយនិង​តៃកុង​ឡាន​ស៊ី​ឈ្មួ​ល ម្នាក់​ឈ្មោះ លន នី​ន ភេទ ប្រុស​អាយុ​៣២​ឆ្នាំ រួម​ជាមួយនឹង​អាវុធខ្លី​មួយ​ដើម​ម៉ាក់ K54 សម្រាប់​ជា​មធ្យោបាយ​ការពារ​ក្នុង​គ្រា​ដឹកជញ្ជូន បទល្មើស​ឈើប្រណិត ។

​កិច្ចសហការ​បង្ក្រាប​ប​ទ​ល្មើស​នេះ ត្រូវបាន​ដឹកនាំ​បង្ក្រាប​ដោយ លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ថ្ម និង​លោក ហេង កា​មិច សង្កាត់រដ្ឋបាល​ព្រៃឈើ​បារាយណ៍ បាន​សហការ​ជាមួយ​លោក វរៈសេនីយ៍ ត្រី ឃ៊ុ​ន ប៊ុនហួរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ ស្ទាក់​ចាប់បាន​នៅ ចំនុច​ភូមិ ទួល​ដំណាក់ ឃុំ ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​ ​

លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​ឲ្យ​ដឹងថា មុនពេល​ឈានដល់​ការបង្ក្រាប​រថយន្ត មួយគ្រឿង​នេះ លោក​បានទទួល​ពត៌មាន ពី​បណ្តាញ​ថា មាន​រថយន្ត​ចំនួន​១​គ្រឿង បាន​លបលួច​ដឹកឈើ ប្រណិត​ឆ្លងកាត់​ខេត្តកំពង់ធំ ទើប​លោក​សុំ​យោបល់​លោក តិ​ប ញាតា នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ដើម្បី​សុំ​គោលការណ៍ បង្ក្រាប​នៅវេលា​ម៉ោង ៧.៤០​នាទី​ព្រឹក ថ្ងៃទី ៣០ ខែ មិថុនា​ឆ្នាំ ២០១៤ សម្រាប់​វត្ថុតាង មាន​រថយន្ត​មួយគ្រឿង និង​ឈើប្រណិត​នាងនួន ៣៧​ដុំ ត្រូវបាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ថ្ម រីឯ​លោក​អនុសេនីយ៍ឯក វ៉ាន់ រិ​ន ជា​ម្ចាស់​ឈើ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុល​ការ ។​ ​

សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ករណី​បង្ក្រាប​នេះ សមត្ថកិច្ច ពុំបាន​ដាក់​ខ្នោះ លោក អនុសេនីយ៍ឯក វ៉ាន់ រិ​ន និង តៃកុង​ឡាន​នោះទេ​ដោយសារតែ​ជនល្មើស បាន​យល់ព្រម​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច ដោយ​គ្មាន បំណង​ចង់​រត់ និង​សមត្ថកិច្ច​យល់ថា ជនល្មើស​ស្ថិតនៅក្នុង​ឯកសណ្ឋាន​ទ័ព ត្រូវតែ​ចាត់ការ​តាម​វិន័យ កងកម្លាំង ។​ ​??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? IMG_20140630_094657