ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ អគាមតេយ្យសិក្សាសហគមន៍ ក្នុងស្រុកចិត្របុរី

0

ក្រចេះ៖ អគារតេយ្យសិក្សាមសហគមន៍១ខ្នង ២បន្ទប់ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំខេត្តស្រុក លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សប្រមាណជិត១ពាន់នាក់ កាលពីរសៀលថ្ងៃទី៨ ខែមករា ២០១៩ នៅភូមិច្រវ៉ាកោះដាច់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
តាមរបាយការណ៍លោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរី បានបញ្ជាក់ឲ្យដឹងថា ៖ ដោយមើលឃើញពីការលំបាករបស់លោកគ្រូអ្នកគ្រូ ចំពោះចំនួនសិស្សចូលរៀនមានការកើនឡើង ហើយទីកន្លែង ឬថ្នាក់រៀនមិនគ្រប់ក្នុងការបង្រៀន ពោលគឺ គ្មានថ្នាក់សម្រាបបង្រៀនផ្ទាល់ ទើបអាជ្ញាធរឃុំស្រុក រួមនិងក្រុមការងារថ្នាក់កណ្តាល បានធ្វើការគៀងគរប្រមូលនូវសម្ភារៈ និងថវិការពីសប្បុរសជន សម្រេចបានជាអាគារសិក្សាថ្មី១ខ្នង ចំនួន២បន្ទប់នេះ ដើម្បីសម្រួលដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការរៀនរបស់ក្មួយៗសិស្សានុសិស្សកម្រិតមតេយ្យ ។
មានប្រសាសន៍នៅក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់នូវអគាសិក្សានោះ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ៖ អគារសិក្ស១ខ្នង ចំនួន២បន្ទប់នេះ ពិតជាដ៏មានសារ:ប្រយោជន៍ណាស់ ហើយគឺជាចំណងដៃឆ្នាំថ្មី ២០១៩ និងជាការអបអរដល់ខួបលើកទី៤០ឆ្នាំនៃថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០១៩ និងដើម្បីអបអរចំពោះប្រទេសជាតិយើងត្រូវបានបញ្ចប់សង្គ្រាមរាំរ៉ៃប្រល័យពូជសាសន៍ ក្រោមរបបដឹកនាំនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី បានធ្វើឲ្យគ្រប់ភាគីខ្មែរដែលធ្លាប់មានជម្លោះនឹងគ្នា បានជួបជុំជាខ្មែរតែមួយ និងបានធ្វើការអភិវឌ្ឍន៍ប្រទេសរីកចម្រើនលើគ្រប់វិស័យឥតឈប់ឈរក្នុងរយះដ៏ខ្លី ។
ឯកឧត្តមបន្តរថា អគារសិក្សាថ្មីមួយនេះ គឺសរបញ្ជាក់ពីការកសាងរីកចម្រើននូវវិស័យអប់រំ មិនថានៅទីក្រុង ទីប្រជុំជន ឬមូលដ្ឋានជនបទនោះទេ គឺសុទ្ធតែបានកើតឡើងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងជួយសម្រួលពីរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវភាពក្រីក្រដោយអក្ខរកម្ម ជាពិសេសដើម្បីផ្សារភ្ជាប់នូវគុណភាពអប់រំរវាងទីក្រុង និងជនបទ ឲ្យមានតម្លាភាព និងប្រសិទ្ធភាព ។

ឯកឧត្តម ក៏បានផ្តាំផ្ញើរ ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រូវប្រព្រឹត្តអំពើអបាយមុខផ្សេងៗ គេចឲ្យឆ្ងាយពីគ្រឿងញៀន សំដៅធ្វើយ៉ាងខំប្រឹងរៀនសូត្រ ដើម្បីអនាគតសង្គមជាតិយើងទាំងមូលផង ៕ ម៉េង គាង ក្រចេះ