សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅ ក្នុងព្រៃខាងក្រោយភូមិ

0

ខេត្តឧត្ដរមានជ័យ: ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលក្រោយពីប្រទះឃើញសាសព បុរសម្នាក់ដេកស្លាប់ ហោមធំក្លិនស្អុយ​ កាលពីរសៀលថ្ងៃទី៧ខែមករាឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា​ សាសព្វឈ្មោះ បូរ​ សុខជាតិ ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។គ្រួសារសាកសព្វខាងលើបានអោយដឹងថា​ កាលពីថ្ងៃទី៤ខែមករានេះ មានសភាពរវើរវាយ ថាមានសមត្ថិច្ចតាមចាប់ចាប់ ហើយចេះតែរត់ចូលពូននៅក្នុងព្រៃ ហើយក៍តាមរកយកផ្ទះវិញ បានមួយភ្លែតក៍រត់ចូលទៅក្នុង ព្រៃបាត់តែម្ដង រហូតដល់គេប្រទះឃើញដេកស្លាប់ហោមស្អុយតែម្ដង។

សាច់ញាតសាកសព្វបានបញ្ជាក់ថាសង្ស័យកើតជំងឺសរសៃប្រាសាទ ព្រោះជាមនុស្សញានស្រាស្រវ៉ឹងខួប ដើរផឹកស៊ីមិនដែលចូលផ្ទះ។ក្រោយសមត្ថកិច្ចស្រុកអន្លង់វែងចុះធ្វើកោសល្យវិច្ច័យរួចក៍បានប្រគល់សាកសពជូនក្រុមគ្រួសារយកមកធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែន​នួន