អបអរសាទរពិធីរំលឹកខួបទី៤០ឆ្នាំនៃទិវាជ័យជម្នះ៧មករា១៩៧៩ ៧មក២០១៩នៅខេត្តកំពង់ធំ

0

កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ រួមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស បានចូលរួមរីករាយអបអរ​សាទរ ក្នុងពិធីមិទ្ទីងរំលឹកខួចទី៤០ឆ្នាំ នៃទិវាជ័យជម្នះថ្ងៃ៧មករា ១៩៧៩ និង៧មករា២០១៩ ដែលជាថ្ងៃកំណើតទីពីរ របស់ប្រជាជនទូទាំងងប្រទេស និងជាថ្ងៃដែលប្រជាជនរួចផុតពីរបបអាវខ្មៅនៃសម័យកម្ពុជា ប្រជាធិបតេយ្យ បនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ។

ពិធីរំលឹកខួចទី៤០ឆ្នាំ នៃទិវាជ័យជម្នះថ្ងៃ៧មករា ២០១៩នេះ បានអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងអ្នកមុខ អ្នកការ មន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមក្នុងពិធីជិត៥០០០នាក់ ស្ថិតនៅភូមិបល្ល័ង្គ សង្កាត់ដំរីជាខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអានសារសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រជាគណបក្សប្រជាជនកម្ពុជា ដែលបានផ្តោតលើកាលពី៤០ឆ្នាំ មុននៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ នៃបនក្បត់ប្រល័យពូជសាសន័ប៉ុលពត ត្រូវបានផ្តួលរំលំដោយកម្លាំងសាមគ្គី នៃប្រជាជនយើង ដែលបានក្រោកឈរប្រយុទ្ធប្រឆាំងយ៉ាងអង់អាចបំផុត គឺដើម្បីសេរីភាព និងការរស់រាប​មានជីវិតរបស់ខ្លួន ក្រោមការដឹកនាំនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលទទួលបានមហាជ័យជម្នះ ជាប្រវត្តិសាស្រ្តនេះ បានបើកនូវទំព័រសករាជថ្មី នៃប្រវត្តិសាស្រ្តកម្ពុជាសម័យទំនើប និងឲ្យយើងមានគ្រប់​យ៉ាងនៅថ្ងៃនេះ ក្នុងនោះក៏មិនអាចបំភ្លេចបាននូវ មហាឧក្រិដ្ឋកម្ម ដ៏សាហាវ នៃរបបកម្ពុជាប្រជាធិបតេយ្យ  និងជាការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធននារី និងអ្នកស្នេហាជាតិដែលបានពលីកម្ម ប្រកប ដោយវីរភាព ក្នុងការតស៊ូការពារមិនឲ្យរបបនេះត្រឡប់មកវិញបាន ។

ឯកឧត្តម សុខ លូ បានបន្តថា រយះពេល៤០ឆ្នាំកម្ពុជាបានផ្លាស់ប្តូរនឹកស្មានមិនដល់ ដោយបានបោះជំហ៊ាន ទៅមុខយ៉ាងស្វាហាប់ លើមាគ៌ានៃសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ បានធ្វើ ឲ្យប្រទេសជាតិមានការរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់កណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យមានសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយដែលពុំធ្លាប់មាននៅកម្ពុជា  ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចឲ្យសម្រេចបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ ក្នុងរយះពេល២ ទសវត្ស។

ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា មានប្រសាសន៍ថា ស្មារតី៧មករា គឺជាកម្លាំងយ៉ាងធំ ធេង ធ្វើឲ្យយើងឈ្នះគ្រប់ឧបសគ្គ ៧មករា គឺជាកម្លាំងមហាសាមគ្គី វីរភាព និងជ័យជម្នះ ហើយកំពុងតែឈានទៅមុខប្រកបដោយភាពជឿជាក់ ដឹកនាំនាវាកម្ពុជាបន្ត ទៅមុខឆ្ពោះទៅរកត្រើយនៃវិបុលភាពកាន់តែ រីកចម្រើនរុងរឿង  ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ។

ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បានបញ្ជាក់ថា នៅក្នុងលោកនេះគ្មានទេផ្លូវទាល់ មានតែផ្លូវបទ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានត្រិះរិះពិចារណា រកមធ្យោបាយឈ្នះៗដើម្បីឆ្ពោះទៅរកសន្តិភាព បញ្ចប់ការកាប់សម្លាប់គ្នា ដោយជាតិសាសឯង  សូម្បីតែការបោះឆ្នោតឆ្នាំ១៩៩៣ ប្រជាជនទូទាំងប្រទេស សង្ឃឹមថានិងទទួលបានសន្តិភាព តែផ្ទុយទៅវិញពុំអាចរកសន្តិភាពឲ្យ ប្រទេសជាតិបានដែរ តែសម្តេចតេជោ ហ៊ុន សែន រកយកសន្តិភាពជូនជាតិមាតុភូមិ នៅឆ្នាំ១៩៩៨ក្រោមនយោបាយឈ្នះៗ របស់កណបក្ស ប្រជាជនកម្ពុជា។ ដោយ ប៊ុន រដ្ឋា