រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីអបអរសាទមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ(៧មករា១៩៧៩-៧ មករា ២០១៩)ដែលមានអ្នកចូលរួមជាង២ពាន់នាក់

0

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីអបអរសាទមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ៧មករា១៩៧៩-៧ មករា ២០១៩) ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណ៍សួនកុមា ។

ពិធីនោះក៍មានអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ អ្នកតំណាងរាស្ត្រ និងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ក្រុមការងារថ្នាក់ខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាងពាន់ អង្គ/នាក់ផងដែរ ។
ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អានសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ក៍បានសំណេះសំណាលជាមួយអង្គពិធីដោយបានលើកឡើងថា បើផឹកទឹកត្រូវនឹកប្រភពបើគ្មានថ្ងៃ៧មករានោះទេ គឺគ្មានសមិទ្ធិផលរីកដុសដាលជាលំដាប់ ពីមួយថ្ងៃទៅថ្ងៃនោះឡើយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមបន្តរថាដោយសារកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាប ។
ដោយឡែកប្រជាពលរដ្ឋដែលបានចូលរួម ពួកគាត់បានសំដែងនូវទឹកចិត្ត សប្បាយ រីករាយ និងបានលើកឡើងស្រដៀងគ្នាថា បើគ្មានសម្តេចតេជោហ៊ុន សែន ទេមិនងាយនិងរំដោះបានទេ ពួកគាត់ថាការស់នៅក្នុងសម័យកាលនោះឆ្អែតណាស់ ហើយឈឺចាប់ទាំងទឹកភ្នែក បែកបាក់គ្រួសាគ្រប់បែបយ៉ាង មិនដូចក្មេងៗឥឡូវទេស្រួល តាំងពីការស់នៅ កាធ្វើដំណើរ មានសេរីភាព សុខសន្តិភាពពេញលេញតែម្តង ដោយសារមានអ្នកដឹកនាំល្អ ចេះគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិមានភាពរីកចំរើនលើគ្រប់វិស័យ ។
ក្នុងពិធីដ៏មហោឡារឹកនោះ មានការហែរក្បួនព្យុះហយាត្រាដោយរថយន្តជុំវិញក្រុង ដើម្បីចូលរួមរំលឹកឡើងវិញ ការចងចាំនៃស្មារតី ៧មករា ដែលជាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលកូនខ្មែរគ្រប់រូបចារទុកក្នុងចិត្ត៕
ម៉េង គាង ក្រចេះ