ខេត្តរតនគិរី៖ ប្រភពពីខេត្តរតនះគីរី បានអោយដឹងថារយះពេល២ថ្ងៃនេះ ក្បួនរថយន្តយីឌុបដឹកជញ្ជូនឈើខុសច្បាប់របស់លោក ហ៊ូវ ជីវៃ បានសម្រុកធ្វើការនាំចេញទៅប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ បានយ៉ាងរលូនក្រោមការសម្របសម្រួលបើកផ្លូវពីសំណាក់មន្ត្រីជំនាញពាក់ពន្ឋ័ប្រចាំការនៅច្រកមួយនេះ ។
ប្រភពបន្តរថា សកម្មភាពនៃការចរាចឈើខុសច្បាប់នាំឆ្លងដែនទៅប្រទេសវៀតណាម នៅតែកើតមានជាហូរហែរតាមរថយន្តសាំយ៉ុង ដែលក្រុមឈ្មួញដឹកចេញពីខេត្តស្ទឹងត្រែង ចូលទៅចំការដូងប្រេងមួយកន្លែង រួចនាំបន្តរឆ្លងកាត់ខេត្តរតនះគីរីឆ្ពោះទៅតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងបន្តរទៅទីផ្សារចុងក្រោយនៅប្រទេសវៀតណាម ។ ប៉ុន្តែររយះពេលថ្ងៃជាប់គ្នាថ្មីៗនេះ ក្រុមឈ្មួញបានផ្លាស់ប្តូរូបភាពទៅប្រើប្រាស់រថយន្តយីឌុប ជាច្រើនគ្រឿងដឹកចេញពីរស្រុកលំផាត់ និងតំបន់មួយចំនួនទៀតក្នុងខេត្តមួយនេះដើម្បីនាំឆ្ពោះទៅកាន់ស្រុកអូយ៉ាដាវ និងបន្តរនាំឆ្លងដែនទៅវៀតណាមបានយ៉ាងរលូនក្រោមការសម្របសម្រួលបើកផ្លូវពីមន្រ្ដីជំនាញរួមនិងសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តមួយនេះ ។
ជាមួយនិងសកម្មភាពនៃចរាចនាំឈើឆ្លងដែនទៅប្រទេសវៀតណាម ត្រូវបានគេបង្ហើបអោយដឹងថារថយន្តយីឌុបដឹកឈើទាំងនោះមានផ្ទុកឈើលើសចំណុះ ក្នុងចន្លោះពី៨០ទៅ១០០តោន ដែលអាចនិងបង្ករអោយរងកាខូចខាតផ្លូវថ្នល់ ប៉ុន្តែរជាមួយនិងកាចរាចរនេះមិនមានសមត្ថកិច្ចជំនាញពាក់ពន្ឋ័ណាមួយហ៊ានមើលនោះទេ សូម្បីតែគណះបញ្ជារឯកភាពខេត្តទាំងមូលក៍មិនហ៊ានចាត់វិធានការបានដែរ ។ ជាក់ស្តែងកាលពីថ្ងៃទី៨ ខែមករានេះ រថយន្តយីឌុបមួយគ្រឿងបានក្រឡាប់នៅស្រុកកូនមុំ សង្ស័យមានផ្ទុកលើសទំងន់ បង្ករអោយរថយន្តក្រឡាប់ចេញសុទ្ឋតែឈើលេខមួយជាច្រើនម៉ែត្រគូប ។
ហើយកាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ នៅឯស្រុកអណ្តូងមាសវីញត្រាក់ទ័រកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើហ៊ុបមូល តាមបន្ទាត់ព្រំដែន ប្រទេសកម្ពុជានិងវៀតណាម ហើយត្រាក់ទ័ដឹកឈើទាំងនោះត្រូវបានគេស្គាល់ថាមានម្ចាស់ឈ្មោះស៊ីនឿន ដែលធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រ ភូមិបាដល និងភូមិម្លូ ក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី។