បន្ទាយមានជ័យ៖ ខណះដីឡើងថ្លៃកប់ពពក នៅក្រុងប៉ោយប៉ែត ម្ចាស់ដើមប្ដឹងទាសំណងដី៤០០០ ម៉ែត្រក្រឡា បន្ថែម ពីម្ចាស់ដីដែលមានព្រំជាផ្លូវនិងប្រឡាយសងខាង ដែលខ្លួនបានលក់អោយច្រើនម្ចាស់តៗគ្នា។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិមបតីភាពក្នុងកិច្ច ប្រជុំរកដំណោះស្រាយករណីបណ្ដឹងឈ្មោះឈុន ទូចបានប្ដឹងឈ្មោះតែ សេងសុវណ្ណថានិងប្រពន្ធឈ្មោះខឹម សុភាព ស្ដីពីការរារាំងក្នុងការៀបចំដីរបស់គាត់មានទីតាំងនៅភូមិ ព្រៃព្រិច សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថ្ងៃទី៩ មករា២០១៩។
លោក អ៊ិន ផាត ប្រធានករិយាល័យគ្រប់គ្រងការអភិវឌ្ឍន៍និងសំណង់បានអោយដឹងសាវតាដីទំនាស់ថា៖ ដើមឡើយលោក តែ សេងសុវណ្ណថា បានទិញដីពី បីម្ចាស់ ម្ចាស់ទី១ឈ្មោះ ទឹម ដារ៉េត ចំនួន៦ហិកតា ទី២ពីឈ្មោះបាញ់ ឡេង ៤ហិកតា និងទបីទិញពីឈ្មោះ នឹម វុត្ថា ចំនួន ៤០០០មែត្រក្រឡា សរុបបរមាណជា១០ហិកតានិង៤០០០ម៉ែតក្រឡា បានកាត់ធ្វើផ្លូវទទឹង ៣០ម៉ែត្រ បន្តពីផ្លូវZOA ទៅ ចំនុចបឹងសាគូរដោយដាក់ឈ្មោះជាផ្លូវអំណោយសម្ដេចជា ស៊ីម ហើយបានលក់តៗជាច្រើនម្ចាស់ ម្ចាស់ខ្លះបានធ្វើប្លឹងរឹង (ប័ណ្ណបញ្ជាក់អចលនវត្ថុ)ផងដែរ។
ក្រុមការងារដោះស្រាយទំនាស់នេះ បានលើកពីហេតុផលនិងទិដ្ឋាភាពរួមរបស់ដីដែល លោក តែ សេងសុវណ្ណថា និងប្រពន្ធឈ្មោះខឹម សុភាព តំណាងដោយមេធាវី អះអាងថាជាដីរបស់ខ្លួននោះ គឺត្រូវវាស់ចូលរំលងរបងនៅកែងដី ប្រឡាយកាយជាព្រំ និងផ្លូវលំ ទទឹងប្រមាណជា១២ម៉ែត្រ ចូលដល់ដី ឈ្មោះឈុន ទូច រហូតដល់១០ម៉ែត្រ ទទឹងនិង ៤០០មែត្របណ្ដោយ សុរបប្រមាណជា៤០០០មែត្រក្រឡា។
លោក ប្រាក់ ប៉ូលី បន្ថែមថាទោះជាការប្ដឹងទាមទាដីរបស់ លោក តែ សេងសុវណ្ណថា និងប្រពន្ធឈ្មោះខឹម សុភាព នៅក្នងចំណាត់ការតុលាការក៍ដោយ តែការវាស់វែងរបស់មន្ត្រីភូមិបាលបានបញ្ជាក់យ៉ាងច្បាស់ពីទំហំដី របស់ភាគីនីមួយ ទិន្ន័យនេះនិងត្រូវបញ្ជូនទៅ គណកម្មការដោះស្រាយទំនាស់ដីធ្លីខេត្ត និងជាទន់បញ្ជាក់ជូនតុលការកំពូលផងដែរ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និយាយថា៖ ការស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅថ្នាក់មូលដ្ឋាននូវរាល់ទំនាស់ដីធ្លី វាជាគោលការណ៍ដែលក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគររូបនិយកម្ម សំណង និងសុរិយោដី ក៍ដូចជារាជរដ្ឋាភិបាលបានគិតគូរ និងដាក់អោយថ្នាក់មូលដ្ឋានសិក្សាសរាវជ្រាវ ដើម្បីរកដំណោះស្រាយប្រកបបដោយសុករិតភាព។
លោក លី សារី ប្រាប់ក្នុងសរុបលទ្ធផល ក្រុមការងារទទួលស្គាស់ ទំហំដីឈុន ទូច ចំពោះដីដែល ឈ្មោះតែ សេងសុវណ្ណថានិងប្រពន្ធឈ្មោះខឹម សុភាព ប្ដឹងទាមទាចំនួន ផ្ដល់ជូនសមត្តកិច្ចតុលាការ ហើយយកលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះជូនគណះអភិបាលដើម្បីពិនិត្យសំរេច៕ដោយ៖ឃិន គន្ធា




































