កំពង់ធំ៖ បន្ទាប់ពីបានមើលឃើញពីសកម្មភាពដ៏មមាញឹករបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្នុងការងារមនុស្សធម៌ ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ និង ឧកញ៉ាឡាយ ស៊ា បានផ្ដល់ស្បៀងអាហារ និងសម្ភារៈ ជូនដល់ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តធ្វើការងារមនុស្សធម៌ និងការងារអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ។
ពីធីប្រគល់សម្ភារនិងស្បៀងអាហារនេះ ត្រូវបានផ្តល់ជូន ដោយតំណាង ឯកឧត្តម អ្នកឧកញ៉ា ឡាយ ស៊ា អគ្គនាយកក្រុមហ៊ុន ម៉ែន សារុន គ្រុប បានឧបត្ថម្ភ អង្ករ ចំនួន ០២ តោន និង មីយើង ចំនួន ១០០ កេស និងសូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលអ្នកឧកញ៉ាបានផ្ដល់ជូន និង ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ បានផ្តល់ជូនកៅអីជ័រ ចំនួន ៣០០ កៅអី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៩។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ បានឲ្យដឹងថា ឯកឧត្ដម យន្ត មីន អភិបាល ដែលជាអតីតមិត្តរួមជំនាន់ក្នុងថ្នាក់នាយទាហានមធ្យមសិក្សាជាន់ខ្ពស់ជំនាន់ទី៥ នៃកងយោធពលខេមរភូមិន្ទ និងធ្លាប់ធ្វើជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងដូចគ្នា ហើយធ្លាប់ដឹងពីស្ថានភាពលំបាកខ្វះខាត ក៏បានជួយឧបត្ថម្ភ កៅអីជ័រ ចំនួន ៣០០ កៅអី ស្មើនឹងទឹកប្រាក់ ចំនួន ១,២០០ ដុល្លារ ផ្តល់ជូនអង្គភាព បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងពិធីផ្សេងៗតាមការសំណូមពរ។
ក្នុងឱកាសនេះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្តេជ្ញាចិត្តយកនូវអំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ដើម្បីទៅបម្រើសេចក្តីត្រូវការរបស់ប្រជាជន អតីតយុទ្ធជន និងការប្រើប្រាស់ក្នុងអង្គភាពឲ្យបានល្អប្រសើរ និងសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកឧកញ៉ា ឡាយ ស៊ា អគ្គនាយកក្រុមហ៊ុនម៉ែន សារុនគ្រុប និងឯកឧត្ដមយន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសី ហនុ ព្រមទាំង លោកជំទាវ និង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានសុខភាពល្អ បរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ សម្រេចគ្រប់ភារកិច្ចការងារដែលរាជរដ្ឋាភិបាលប្រគល់ជូន និងសូមជួបប្រទះតែនិឹងពុទ្ធិពរទាំងឡាយ បួន ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។
ដោយ ប៊ុន រដ្ឋា





































