ព្រះស៊ីហនុ៖ ការថ្លែងបែបនេះត្រូវបានធ្វើឡើងគ្រាដែលលោក ឈិន សេងងួន អញ្ជើញចូលរួមក្នុងកិច្ច
កិច្ចប្រជុំលើកទី៣ នៃគណៈកម្មា ធិការសម្របសម្រួលអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី១០ ខែមករាឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅនៅតំបន់សេដ្ឋក៨ច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម Qian Keming អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំលើកទី៣នៃគណកម្មាធិការនេះបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ផ្តល់ឱកាសដល់ភាគីក្រុមហ៊ុន អាជ្ញាធររាជរដ្ឋាភិបាលនិង លើកសំណើ ពិភាក្សា សំដៅអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យកាន់តែប្រសើរថែមទៀតនៅថ្ងៃអនាគត។
លោក ឈិន សេងងួន មានប្រសាសន៍ថាឆ្លើយតបទៅនឹងកិច្ចការពារសន្តិសិខ សុវត្ថិភាពនេះដែររដ្ឋបាលខេត្តបាននកម្លាំងការពារចំនួន ៩០នាក់ ក្នុងនោះស្នងការខេត្ត ៣០នាក់ នគរបាលព្រំដែនទឹក ៣០នាក់ និងកងរាជ អាវុធហត្ថ ៣០នាក់ដោយធ្វើការបែងចែកវេនល្បាតការពារជាប្រចាំ ការបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសនៅតាមចំណុចគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះ សីហនុ ។
ជាមួយគ្នានេះក្រសួងមហាផ្ទៃ ក៏បានត្រៀមបញ្ជូនកម្លាំងពិសេសចំនួន ៦០នាក់បន្ថែមទៀតដើម្បីជួយការពារសន្តិសុខ សុវត្ថិ ភាពនៅខេត្តព្រះសីហនុ។
សូមបញ្ជាក់ថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បច្ចប្បន្ន មានក្រុមហ៊ុនជាង១០០បាននឹងកំពុងដំណើរការនៅខេត្តព្រះសីហនុ ។ការវិនិយោគនៅទីនេះបានផ្តល់ប្រយោជន៍ការងារជូនពលរដ្ឋខ្មែរយើងជិតពីរម៉ឺននាក់និងបានជួយកាត់បន្ថយពលរដ្ឋចំណាកស្រុកបានមួយចំនួនផងដែរ។ហើយពលរដ្ឋមកពីខេត្តនានាអាចស្វែងរកការងារធ្វើនៅក្រុងព្រះសីហនុ ដោយមិនបាច់ធ្វើចំណាកស្រុករកការងារនៅស្រុកគេទាំងប្រថុយទៀតឡើយ៕




































