ខេត្តរតនគិរី÷ ក្មេងស្រីម្នាក់ បានរងរបួសធ្ងន់និងបុរសម្នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីជួយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
រវាងម៉ូតូបុកនិងម៉ូតូ ក្នុងទិសដៅស្របទិសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចមុខផ្ទះលោក ចេង ហេង លើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ភាគីម៉ូតូបង្ក១គ្រឿងម៉ាក DREAM ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី១E -៦៤១៣ បើកបរដោយឈ្មោះ ពូយ លែប ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី “រងរបួសធ្ងន់ ចំកេងជើងខាងឆ្វេង”។ ចំណែកជនរងគ្រោះបើកបរម៉ូតូ១គ្រឿងម៉ាកកែច្នៃ វេវអ៊ី គ្មានស្លាកលេខ ឈ្មោះ សុង សំនាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសោមត្រក់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី “រងរបួសស្រាល “។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុ បង្កឡើងដោយម៉ូតូ១គ្រឿងម៉ាក dream បានគេចពីរថយន្ត ហើយក៏រេចង្កូតជ្រុលទៅបុកម៉ូតូកែច្នៃវេវអ៊ី ពីក្រោយពេញទំហឹងតែម្ដង។
ក្រោយកើតហេតុម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃដើម្បីរង់ចាំធ្វើការ ដោះស្រាយគ្នានៅពេលក្រោយ៕ យក្ខឡោម




































