កំពង់ចាម: ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងការប្រកាស បញ្ជូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤រូប ដែល ក្នុងនោះ អតីតសកម្មជនសមាជិកគណបក្សសង្រ្គោះជាតិ ដែលពិធីនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅស្នាក់ការបក្សប្រជាជន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ក្នុងគណៈប្រចាំការគណៈ
អចិន្ត្រៃយ៍គណបក្សខេត្តចំនួន៤រូប គឺលោកប្រធានគណបក្សស្រុកកំពង់សៀម លោកប្រធានគណបក្សស្រុកជើងព្រៃ រួមជាមួយនឹង លោកអនុប្រធានគណបក្សស្រុកចម្ការលើ និង ឯកឧត្តម អ៊ុំ ឈឿន សមាជិកក្រុមប្រឹក្សាខេត្ត(អតីតសមាជិកសង្គ្រោះជាតិ។
គួរបញ្ជាក់ផងដែរថា សមាជិកថ្មីចំនួន៤រូប របស់គណបក្សប្រជាជន នាពេលនេះរួមមាន ១.ឈ្មោះ លី វណ្ណស៊ី អតិតសមាជិកក្រុមប្រឹក្សាសង្គ្រោះជាតិ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (បច្ចុប្បន្ន មានទីលំនៅអចិន្ត្រៃយ៍ ក្នុង ស្រុកកំពង់សៀម)។
២.ឈ្មោះ រុន ណារិន អតិតសមាជិកក្រុមការងារថ្នាក់ខេត្ត គណបក្សសង្គ្រោះជាតិ។ 
៣.ឈ្មោះ ហេង លឹមខេង អតីតសមាជិកថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម។
៤. ឈ្មោះ ជុំ ម៉េង អតីតសមាជិកយុវជនគណបក្សង្គ្រោះជាតិខេត្តកំពង់ចាម។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានសម្តែងការស្វាគមន៍ យ៉ាងកក់ក្ដៅ និងរាក់ទាក់ចំពោះបងប្អូនទាំង៤រូប ដែលបានភ្ញាក់រលឹកស្ម័គ្រចិត្ត ចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនោះឯកឧត្តមក៏បានលើកឡើងអំពីប្រវត្តិ ស្នាដៃនិងសមិទ្ធិផលមិនអាចកាត់ថ្លៃបានដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងរយពេល៦៨ ឆ្នាំកន្លងទៅ ជាពិសេសគឺមហាពលីកម្មប្រឆាំងអណានិគមបរទេសគ្រប់ជំនាន់ រំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ រំលត់ភ្លើងសង្គ្រាម នាំប្រទេសជាតិមកកាន់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចបច្ចុប្បន្ន និងនៅតែបន្តប្ដេជ្ញាចិត្តក្នុងការការពារសុខសន្តិភាពនៅកម្ពុជាជារៀងរហូត ទោះត្រូវបង់ដោយតម្លៃណាក៏ដោយ។
ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់ប្រធានគណបក្សស្រុកទាំង៣ ដែលបងប្អូនមានលំនៅឋាន រស់នៅ ឲ្យទទួលបងប្អូន បានរួមជិវភាពនយោបាយជាមួយផង។ សូមបញ្ជាក់ផងដែថា បងប្អូនទាំង៤រូប មានទីលំនៅ ស្រុកកំង់សៀម ២រូប ស្រុកជើងព្រៃ ១រូប ស្រុកចម្ការលើ ១រូប ផងដែរ ៕




































