ប្រជាពលរដ្ឋ​ជាង​៨០០​ នាក់​ ​ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ចូលរួម​អបអរ​សារទរ​ខួប​លើក​ទី​៤០​ ទិវា​ជ័យជម្នះ​៧​ មករា​

0

កំពង់ធំៈ ប្រជា​ពល​រដ្ឋ​ មន្ត្រី​រាជការ​ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សានុសិស្ស​ ចំនួន​ជាង​៨០០​ នាក់​ នៅ​ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ចូលរួម​អបអរ​សារទរ​ខួប​លើក​ទី​៤០​ ទិវា​ជ័យជម្នះ​៧​ មករា​ ។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ៨កើត​ ខែ​បុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ពស​ ២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បាន​រៀបចំ​មីទីង​រំលឹក​ខួប​លើក​ទី​៤០​ ទិវា​ជ័យជម្នះ​៧មករា​ (១៩៧៩-២០១៩)​ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​បរិវេណ​វត្ត​បន្ទាយ​ស្ទោង​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដែល​មាន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ពី​តាម​បណ្ដា​ភូមិ​ទាំង​១៥​ របស់​ឃុំបន្ទាយស្ទោង​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ មន្ត្រី​រាជការ​ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សានុសិស្ស​សរុប​ចំនួន​៨៣៦​​នាក់​ (ស្រ្ដី​៣៣៦នាក់​)​បាន​អញ្ជើញ​ចូលរួម​។

បន្ទាប់​ពី​ប្រធាន​គណៈ​អធិបតី​ឡើង​អាន​​សន្ទរកថា​របស់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន​ សែន​ នាយ​ករដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​រួច​មក​ តំណាង​ឲ្យ​អង្គមីទីង​បាន​ចាប់​អារម្មណ៍​ និង​ប្តេជ្ញា​ចិត្ត​ គាំទ្រ​ថ្ងៃ​៧មករា​ ឆ្នាំ​១៩៧៩​ គឺ​ជា​ថ្ងៃ​ដែល​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ សហការ​ជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ បាន​វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត​ រំដោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ឲ្យ​រួច​ផុត​ពី​ការ​កាប់​ សម្លាប់​ ក្នុង​របប​វាល​ពិឃាដ​ប៉ុលពត​ ។
សូមបញ្ជាក់ថាការប្រារព្វទិវានេះឡើងបានធ្វើអោយប្រជពលរដ្ឋមើលឃើញពីអត្ថន័យ ថ្ងៃ​៧មករា​ឆ្នាំ​១៩៧៩​ គឺ​ជា​ថ្ងៃ​កំណើត​លើក​ទី​២​ របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ។
មាន​ថ្ងៃ​៧មករា​ឆ្នាំ​១៩៧៩​ ទេីបយេីងមានអ្វីៗ​គ្រប់​យ៉ាង​នៅ​ថ្ងៃ​នេះ​ ។