កំពង់ធំ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួនជាង៨០០ នាក់ បានអញ្ជើញចូលរួម អបអរសារទរខួបលើកទី៤០ ទិវាជ័យជម្នះ៧ មករា១៩៧៩ និង ៧មករា ឆ្នាំ២០១៩ ដែលបានរៀបចំឡើងនៅ ក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ដែលជាថ្ងៃកំណើតទីពីរ របស់ប្រជាជនទូទាំងងប្រទេស និងជាថ្ងៃដែលប្រជាជនរួចផុតពីរបបអាវខ្មៅនៃសម័យកម្ពុជា ប្រជាធិបតេយ្យ បនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ។
ពិធីអបអរសារទរខួបលើកទី៤០ ទិវាជ័យជម្នះ៧ ស្ថិតក្រោមអធិបតី ស្ថិតក្រោមអធិបតីភាព ឯកឧត្តមសោម ស៊ុន សមាជិកអចិន្រ្តៃគណកម្មាធិការគណបក្សខេត្ត អនុប្រធានចុះជួយស្រុកស្ទោង និងប្រធានក្រុមការងារ ចុះជួយស្រុកស្ទោង ដោយមានការអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលបានអញ្ជើញមកពីតាមបណ្ដាភូមិទាំង១៥ របស់ឃុំបន្ទាយស្ទោង រួមជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៨៣៦ នាក់ ស្រី ៣៣៦ នាក់ ។
ឯកឧត្តម សោម ស៊ុន បានអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួចមកក៏បានបញ្ជាក់ថា រយះពេល៤០ឆ្នាំកម្ពុជាបានផ្លាស់ប្តូរនឹកស្មានមិនដល់ ដោយបានបោះជំហ៊ាន ទៅមុខយ៉ាងស្វាហាប់ លើមាគ៌ានៃសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ បានធ្វើ ឲ្យប្រទេសជាតិមានការរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់កណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យមានសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយដែលពុំធ្លាប់មាននៅកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចឲ្យសម្រេចបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ ក្នុងរយះពេល២ ទសវត្ស។ឯកឧត្តម សោម ស៊ុន បានបន្តថា ស្មារតី៧មករា គឺជាកម្លាំងយ៉ាងធំ ធេង ធ្វើឲ្យយើងឈ្នះគ្រប់ឧបសគ្គ ៧មករា គឺជាកម្លាំងមហាសាមគ្គី វីរភាព និងជ័យជម្នះ ហើយកំពុងតែឈានទៅមុខប្រកបដោយភាពជឿជាក់ ដឹកនាំនាវាកម្ពុជាបន្ត ទៅមុខឆ្ពោះទៅរកត្រើយនៃវិបុលភាពកាន់តែ រីកចម្រើនរុងរឿង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ប្រជាជនកម្ពុជារាប់លាននាក់ បានទទួលរងនូវការឈឺចាប់ខ្លោចផ្សាក្នុងរបបវាលពិឃាដប៉ុលពត ដោយពួកវាប្រើប្រាស់ឲ្យធ្វើពលកម្មធ្ងន់ធ្ងរគ្មានពេលសម្រាក គ្មានសិទ្ធិសេរីភាព កាប់សម្លាប់ប្រជាជនខ្លួនឯងដោយអំពើឃោរឃៅរកទីបំផុតគ្មាន រស់នៅដូចឋាននរក គ្មានវត្តអារាម គ្មានទីផ្សារ គ្មានសាលារៀន គ្មានតុលាការ ។
បើគ្មានថ្ងៃ៧មករាឆ្នាំ១៩៧៩ ដែលមានកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន , សម្តេចធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត រំដោះអាយុជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសទេនោះ ម្ល៉េះសមប្រជាជនកម្ពុជាគ្រប់រូបគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះទេ ។ ដោយ ប៊ុន រដ្ឋា





































