​អំពើពុករលួយ​គ្រួសារ និង​បក្ខ​ពួ​និយម​នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​បាន​លា​ត្រដាង​បន្ថែម​

0

​ខេត្តកំពង់ស្ពឺ​៖ មន្ត្រី​នៃ​មន្ទីរ​ខេត្តកំពង់ស្ពឺ​ដែរ​រស់​ក្រោម​ការជិះជាន់ និង​រង​ការគាប់សង្កត់​ពី​សំណាក់​លោក​ប្រធាន​មន្ទី ឈឹម សំអាត កូន​និង​បក្ខពួក​នោះបាន​ធ្វើការ​លាតត្រដាង​នៅ​រឿងអាស្រូវ​ជាច្រើន​ដែរ​កើតមានឡើង​នៅក្នុង​មន្ទីរ​ផែនការ​អស់​រយះពេល​ជាច្រើន​ឆ្នាំ​មន​ក​នេះ​ស្តីពី​អំពើពុករលួយ​ដែល​ធ្វើអោយ​ខាតបង់​ថវិការ​ជាតិ​រួម​និង​កំលាំង​ញើស​ឈាម​មន្ត្រីរាជការ​នៅក្នុង មន្ទីរ​។ ​ ​

តាម​សេចក្តី​រាយ​ការ​ណ៏​បានអោយដឹងថា​នៅក្នុង​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​ក្នុង​១​ឆ្នាំៗ​បានធ្វើអោយ​បាត់បង់​ថវិការ ជាតិ​រាប់សិប​លាន​រៀល​ដោយសារ​អំពើរ​ពុករលួយ តាមរយះ​នៃ​ការ​បំប៉ោង​តួលេខ​នៃ​ការចំណាយ​នានា ទាំង​ប្រាក់​បុរេប្រទាន ប្រា​បក់​ទូទាត់​ត្រង់ ប្រាក់​លទ្ធកម្ម ប្រាក់​ស្ទើរ​គ្រប់​ចំណុច​ក្រៅពី​ប្រាក់ខែ​មន្ត្រី​រាជា​ការ​គឺ​ត្រូវបាន​គេ​កិបកេង​ក្នុង​ខ្ទង់​និ​មួយៗ អស់ យ៉ាងច្រើន​សន្ធឹកសន្ធាប​។ ចំណែក​ប្រាក់​លទ្ធកម្ម​ទោះ​ប្បី​ការទិញ​សំភា​រះ ការសាងសង ជួសជុល​ស្ថិតនៅក្រោម​ការដេញថ្លៃ ក៏ពិតមែន ប៉ុន្តែ​អំពើ​ក​ពុករលួយ​គឺ​បានកើត​មាន​ដ​ដែរ តាមរយះ​ការ​ឃុ​ប​ខិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ដែរ​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់ តាមរយះ​ការចែក​ភាគរយ​គ្នា ព្រោះ​មន្ទីរ​ដែរ​ជា​អ្នកទទួល​សំភា​រះ រឺ​សម​ទ្ធិ​ផល​ជា​អ្នក​លើក​គម្រោង​ស្នើរ​សុំ​ក្នុងការ​ចំណាយ ។ ​

តាម​ប្រភព​បាន​ឲ្យ​ដឹងថា​ករណី​អំពើពុករលួយ​ដែល​ប្រព្រឹត្តឡើង​ដោយ​លោក ឈឹម សំអាត និង​បក្ខពួក​២-៣ នាក់​ផ្សេងទៀត បាន​រួមដៃគ្នា​ប្រព្រឹត្ត​នោះ ជាក់ស្តែង នៅ​ឆ្នាំ​២០១៣​កន្លងទៅ គឺ​ពួកគេ​បាន លេប​ត្របាក់​ប្រាក់​ចំណាយ ទូទាត់​សោហ៊ុយ ក្នុងប្រទេស​(​បេសកកម្ម​) ប្រាក់​មន្ត្រី​មាន​ជំងឺ និង​ឧបត្ថម្ភ​អ្នក​សម្រាលកូន ប្រេងឥន្ធនៈ ប្រាក់​ចំណាយ​ផ្គត់ផ្គង់​សម្ភារៈ​រដ្ឋបាល ប្រាក់​ជួសជុល​អាគារ ប្រាក់​ធ្វើ​ផ្លូវ​បេតុង​ចូល​មន្ទីរ ប្រាក់​សម្ភារៈ និង​បរិក្ខា​រួម​និង​ប្រាក់​ទិញ​សង្ហា​រឹម​ជាដើម​។

ទោះ​ប្បី​ការទិញ សំភា​រះ​រឺ​ជួសជុល ថែទាំ​អគារ និង​ធ្វើ​ផ្លូវ​បេតុង​ស្ថិតនៅក្រោម​ការដេញថ្លៃ​តាមបែប​លទ្ធកម្ម​ក៏ដោយ ក៏​ពួកគេ​នៅតែ​ទទួលផល ប្រ​យោ​ជ​ន៏​ពី​ការចំណាយ​នោះដែរ​។​ ​អំពើពុករលួយ​ដោយ​លោក ឈឹម សំអាត គឺមាន​ការចូលរួម​ពី​សំណាក់ លោក យ៉ែម ឆន អនុប្រធាន​មន្ទីរ​អតីត ជា​ប្រធានការិយាល័យ​រដ្ឋបាល​និង​គណនេយ្យ រួម​និង​បក្ខពួក​មួយចំនួន​តូច​។ ហើយ​ប្រាក់​ដែរ​គេ​បាននាំគ្នា​ឃុបឃិត និង​កិបកេង​ទាំងនោះ​គឺ​ប្រាក់ សម្រាប់​ជួសជុល​អាគារ​នៅ​ឆ្នាំ​២០១៣ ដែលមាន​ចំនួន ១៨៧​លាន​២​សែន​រៀល ប៉ុន្តែ​បើតាម​សភាព​ជាក់ ស្តែង អគារ​នោះ​គឺ​ចំណាយ​អស់​ទឹកប្រាក់​មិន​លើសពី​៤០​លាន​រៀល តែ​ដោយមាន​ក​ឃុ​ប​ឃិ​ប​គ្នា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ និង​ដេញថ្លៃ តាមរបៀប​ចង​មុង​នោះ​គឺ​បាន​ចំណាយ​អស់​ទឹកប្រាក់​រហូតដល់​១៨៧​លាន​២​សែន​រៀល​ដែល​ធ្វើអោយ​រដ្ឋ​ខាតបង់​ទឹកប្រាក់​ដ៏​ច្រើស​សន្ធឹកសន្ធាប់​ដោយសារ​អំពើរ​ពុករលួយ​ទៅវិញ​។

​សម្រាប់​ការចំណាយ​លើ​ប្រាក់​ចំណាយ​សោហ៊ុយ​ទូទាត់ ក្នុងប្រទេស (​បេសកកម្ម​) មាន​ចំនួន ២៩,៣៥៤,០០០​រៀល ប៉ុន្តែ​សភាព​ជាក់ស្តែង​មន្ត្រី​ដែល​ចុះ បេសកកម្ម​មួយចំនួន​តូច​បានទទួល​ប្រាក់​នេះ​បន្តិចបន្តួច ចំណែក​មួយចំនួនធំ​ទៀត​គឺ​មិន​ត្រូវបាន​គេ​បើកប្រាក់​នេះ​ឲ្យ​ទេ ដោយមាន​បញ្ហា​បែបនេះ​ធ្វើ​ឲ្យ​មន្ត្រី ជាច្រើន​ដែល​បាន​ចុះ​បេសកកម្ម​ទៅ​មូលដ្ឋាន ឬ​ទៅ​សិក្ខាសាលា នៅ​ទីកន្លែង​ផ្សេងៗ ហើយ​មានពេលខ្លះ​យក លិខិតបញ្ជាក់​បេសកកម្ម មក​ជូន​មន្ទីរ​ខ្លះ និង​បោះចោល​ខ្លះ ព្រោះថា យក​លិខិតបញ្ជាក់ នោះមក​គ្រប់​ចំនួន​ក៍​គេ​មិន​បើកប្រាក់​បេសកកម្ម​នោះ​ឲ្យ​ដែរ​គឺ​គេ​ស៊ីដាច់ ។

​ចំណែក​ប្រាក់​មន្ត្រី មាន​ជម្ងឺ​និង​ឧបត្ថម្ភ​អ្នក​សម្រាលកូន​នៅ​ឆ្នាំ​២០១៣ មាន​ចំនួន ១៨,៨៤៩,០០០​រៀល ប្រាក់​នេះ​ត្រូវ បាន​គេ​ស៊ីដាច់​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ជាក់ស្តែង​មន្ត្រី​ដែលមាន​ជម្ងឺ​ពិតប្រាកដ​ដែល​ទទួលបាន​ការ ឧបត្ថម្ភ​គឺ​មិន​លើសពី​៤​នាក់​ក្នុងចំណោម​មន្ត្រី​ជាង​៣០​នាក់​នៅក្នុង​មន្ទីរ ហើយ​អ្នក​ដែល​ទទួលបាន ការឧបត្ថម្ភ​នោះ​មាន​ចំនួន​យ៉ាងច្រើន​៤០​ម៉ឺន​រៀល​ក្នុង​មួយ​នាក់ ។​ ​សម្រាប់​ប្រេងឥន្ធនៈ និង​ប្រេងរំអិល​ឆ្នាំ​២០១៣ មន្ទីរ​បាន​ចំណាយ​ប្រាក់​អស់ ៣៦,៣៦០,២០០ រៀល ប៉ុន្តែ​របប​ប្រេង​នេះ គឺ​ត្រូវបាន​គេ​ស៊ីដាច់​យ៉ាងតិច​៧០% ព្រោះថា នៅពេល​មន្ត្រី​ចុះ បេសកកម្ម​ម្តងៗ​គេ​ផ្តល់​ឲ្យ​ពី​៥​លីត្រ ទៅ​១០​លីត្រ ពេលខ្លះ​គេ​មិន​ឲ្យ​ទៀតផង ។

សម្រាប់​ការទិញ​សង្ហា​រឹម​នៅ​ឆ្នាំ​២០១៣ គឺ​គេ​បាន ចំណាយ​អស់​ទឹកប្រាក់​ចំនួន​៣៣,៨៩២,០០០ រៀល ប៉ុន្តែ​ធាតុពិត​គេ​មិនបាន​ទិញ​នោះទេ សង្ហា​រឹម​ដែល​ទទួលបាន​គឺ​ក្រសួង​ជា​អ្នក​ឧបត្ថម្ភ​ទៅវិញ មិនមែនជា​ថវិកា​របស់​មន្ទីរ​ទេ ហើយ ថវិកា​របស់​មន្ទីរ​ត្រូវបាន​គេ​ស៊ីដាច់ ។​ ​សម្រាប់ សម្ភារៈ​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល​នៅ​ឆ្នាំ​២០១៣ បាន​ចំណាយ​អស់​ទឹកប្រាក់​ចំនួន ៤៣,៧៤៣,៥០០ រៀល ប៉ុន្តែ​មន្ទីរ​មួយ​នេះ សូម្បីតែ​ក្រដាស់ ប៊ិច សៀវភៅ ក៍​ពុំ​សូវ​មាន​សម្រាប់​ចែកជូន​មន្ត្រី​នោះដែរ មន្ត្រី​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ខ្លួនឯង​។​ ​សូមបញ្ជាក់ថា​នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​នៅ​ឆ្នាំ​២០១៣ បាន​ចំណាយ​ថវិការ​សរុប អស់​ចំនួន ៦៨៦,៤៤០,៩៦០​រៀល ដោយ​ក្នុងនោះ​ចំណាយ​នៅក្នុង​ជំពូក​៦០ អស់​ចំនួន ២២១,៣៧៤,០២០​រៀល ចំណាយ​លើ​ចំពូក​៦១ អស់​ចំនួន ២០៩,៤០០,០០០​រៀល ចំណាយ​លើ​ជំពូក​៦២ អស់​ចំនួន​៤០,៣៧០,៨០០​រៀល ចំណាយ​លើ​ជំពូក​៦៤ អស់​ចំនួន ២១៥,២៩៦,១៤០​រៀល ។

បើ​និយាយ​អំពី​ការចំណាយ​ប្រាក់​ប្រកប ដោយ​អំពើពុករលួយ នៅក្នុង​មន្ទីរ​ផែនការ​ជាច្រើន​ឆ្នាំ​មកនេះ គឺមាន​ចំនួន​ច្រើន​ឥត​គណនា ចាំ​តាមដាន​នៅ​វគ្គ​ក្រោយ ។ ដោយពេល​នេះ​សុំ​និយាយ​អំពី​ការ ដឹកនាំ​របស់លោក​ប្រធាន​មន្ទីរ ឈឹម សំអាត ដែល​ពោរពេញ​ដោយ គ្រួសារ​និង​បក្ខពួកនិយម​នៅ ក្នុង​មន្ទីរ​នេះ​ម្តង​។​ ​ជា​រៀងរាល់ឆ្នាំ​នៅតាម មន្ទីរ​អង្គភាព​នានា គេ​តែងតែ​ធ្វើ​សន្និបាត​ប្រជុំ​បូក សរុប​ការងារ គ្រប់ផ្នែក​និង​រាយការណ៍​ស្តីពី​ការចំណាយ​របស់​មន្ទីរ អង្គភាព​ជូន​ដល់​មន្ត្រី​ខ្លួន ប៉ុន្តែ​សម្រាប់​មន្ទីរ​ផែនការ​ការងារ​ចំណាយ មិនត្រូវ​បាន គេ​លាតត្រដាង​ទេ​។ ហើយ​ការត្រួតពិនិត្យ​ការចំណាយ​មន្ត្រី​ថ្នាក់ ក្រោម​ដែលមាន ភារកិច្ច​ត្រួតពិនិត្យ​មិនត្រូវ​គេ​ឲ្យ​ដឹង​នោះទេ​។ ឯកសារ​ចំណាយ​ត្រូវបាន​គេ​លាក់​មិន​ឲ្យ​មន្ត្រី​ផ្សេងៗ ដឹង​ទេ​។

ក្នុងពេល​ថ្មីៗ​នេះ​លោក​ប្រធាន​មន្ទីរ ឈឹម សំអាត បាន​យក​កូនប្រសា​ប្រុស​ឈ្មោះ ហាក់ ចិ​ត្រា ដែលជា​មន្ត្រី​ទើបនឹង​ចប់​កម្មសិក្សា​ក្លាយជា​មន្ត្រី​ពេញសិទ្ធិ​មក​បំរើ​ការងារ​ការិយាល័យ រដ្ឋបាល និង​គណនេយ្យ និង​ធ្វើជា​បេឡា​។ ​បន្ថែម​លើ​នោះ ទៀត​លោក ឈឹម សំអាត បាន​យក​កូនស្រី​ឈ្មោះ ឈឹម ស្រី​ទូច មក​នៅ​ការិយាល័យ​រដ្ឋបាល និង​គណនេយ្យ និង​ធ្វើជា​បេឡា​រង​ផងដែរ​។ ជាមួយគ្នានេះដែរ លោក ឈឹម សំអាត កំពុង​រៀបចំ​តែងតាំង កូនប្រសា​របស់លោក​ឈ្មោះ ហាក់ ចិ​ត្រា ឲ្យ​ធ្វើជា​ប្រធានការិយាល័យ​រដ្ឋបាល​និង​គណនេយ្យ ដើម្បី​មានឱកាស​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​នៅ​ថ្ងៃ​ខាងមុខ​។​ ​

ចាប់តាំងពី​លោក ឈឹម សំអាត បានតែងតាំង​កូនប្រសា និង​កូនស្រី​មកកាន់​ការងារ​នៅក្នុង​មន្ទីរ​ជា​បេឡា បេឡា​រង ការងារ​ស្ទើរ ទាំងអស់​ជាពិសេស​គឺ​ការងារ​លុយកាក់ ត្រូវបាន​លោក ឈឹម សំអាត ប្រគល់ជូន​ពួកគេ​ជា​អ្នក កាន់កាប់ និង​មាន​សិទ្ធិ​ធំ​ក្នុងការ​សម្រេច​។ ចំណែក​អនុប្រធាន​មន្ទីរ​ចំនួន​៥​នាក់ គឺមាន​តែ​លោក អនុប្រធាន យ៉ែម ឆន និង​លោក​អនុប្រធាន សំ លាស់ ត្រូវបាន​គេ​ផ្តល់​ផល់​ប្រយោជន៍​ខ្លះៗ​។ ​ចំណែក​អនុប្រធាន​មន្ទីរ​មួយចំនួនទៀត​ខ្លះ​ចាប់​ចាប និង​ខ្លះ​ចាបខ្យល់ អនុប្រធាន​មន្ទីរ​ខ្លះ គេ​ឲ្យ​កាហ្វេ​និង​តែ​ជ្រក់ ផឹក​កុំ​ឲ្យ​ស្ងួត​បំពង់ក​ខ្លាច​ខ្យល់គរ​ស្លាប់​។

ចំពោះ​ទឹកប្រាក់​ធំៗ​គឺ​បាន​ទៅ លើ​លោក​ប្រធាន​មន្ទីរ​និង​កូន​រួម​និង​លោក​អនុប្រធាន​មន្ទីរ​លោក យ៉ែម ឆន តែប៉ុណ្ណោះ​។ សម្រាប់​ពេលនេះ​លោក ឈឹម សំអាត នៅមាន​វាសនា​ធ្វើជា​ប្រធាន​មន្ទីរ​បាន​ចំនួន​១១​ខែ​ទៀត នឹងត្រូវ​ចូលនិវត្តន៍ ខណៈពេល​ការចូលនិវត្តន៍​ជិត​មកដល់​នោះ​រូបគាត់​បាន​ប្រឹងប្រែង​លើកស្ទួយ កូនប្រសា​ប្រុស​ឈ្មោះ ហាក់ ចិ​ត្រា និង​កូនស្រី ឈឹម ស្រី​ទូច ឲ្យ​កាន់តំណែង​សំខាន់ៗ​នៅក្នុង មន្ទីរ​។ ​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​ផែនការ​បាន​អំពាវនាវ​សូម​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ ឆាយ ថន និង​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួ​ចាត់វិធានការ​ស្រាវជ្រាវ​ករណី​អំពើពុករលួយ​នៅក្នុង​មន្ទីរ​មួយ​នេះ​ឲ្យ​បាន​ស៊ីជម្រៅ និង​ជួប​មន្ត្រី នីមួយៗ​ជាសម្ងាត់ ហើយ​ផ្ទៀងផ្ទាត់​ហត្ថលេខា​មន្ត្រី​នីមួយៗ​ឲ្យ​បាន​ច្បាស់​នោះ​នឹង​រកឃើញ អំពើពុករលួយ​នោះ​ជាមិនខាន ៕