ឯកឧត្ដមសុខ លូ អញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរប្រយុទ្ធប្រឆាំងជួញដូរមនុស្សក្នុងទិវាជាតិលើកទី ១២

0

កំពង់ធំៈថ្ងៃច័ន្ទ ៩ កើត ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមករាឆ្នាំ ២០១៩ ខេត្តកំពង់ធំបានប្រារព្ធពិធីអបអរសាទរប្រយុទ្ធប្រឆាំងជួញដូរមនុស្សក្នុងទិវាជាតិលើកទី ១២ ក្រោមអធិបតីភាពឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំនិងជាប់ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជួញដូរមនុស្សខេត្ត ដោយមានការអញ្ជើញចូលរួមពីប្រធានអង្គភាពមន្ទីរជុំវិញខេត្តអាជ្ញាធរក្រុងស្រុកកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សប្រមាណជាង ៤០០ នាក់។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងជួញដូរមនុស្សបានធ្វើរបាយការណ៍សង្ខេប ពីគោលបំណងនៃយុទ្ធនាការនេះនឹងបន្តធ្វើយ៉ាងគគ្រឹកគគ្រេងតាមបណ្ដាខេត្តនិងប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់។

លោកជំទាវបានបន្តថាសភាពការណ៍បទល្មើសកើតឡើង ៣០ លើកគឺករណីប៉ុនប៉ងរំលោភសេពសន្ទវៈ ៥ លើករណីអំពើហិង្សាក្នុងគ្រួសារ ១៨ លើកករណីអំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធឬអនីតិសង្វាសជនចំនួន ៣ លើកនឹងករណីរំលោភ សេពសន្ថវៈចំនួន ៥ លើក។

ឯកឧត្តម សុខ លូ បានលើកឡើងថា៖ រដ្ឋាភិបាលក៏ដូចជាដៃគូពាក់ព័ន្ធបានខិតខំការបងបង្ការទប់ស្កាត់តាមរយៈការអប់រំផ្សព្វផ្សាយគ្រប់រូបភាពគ្រប់ទីកន្លែងតាមគ្រប់មធ្យោបាយតែទន្ទឹមនឹងនេះក៏មានការផ្សព្វផ្សាយដល់បណ្ដាញក្រុមទុច្ចរិតមួយចំនួនដែលនៅតែអាចបោកប្រាស់ប្រជាពលរដ្ឋឲ្យលង់ខ្លួនខាតបង់លុយកាក់នឹងធ្លាក់ខ្លួនរងគ្រោះបាន។ដូច្នេះក្នុងការបង្ការទប់ស្កាត់ទាមទារឲ្យមានការបង្កើតជាជម្រើសសម្រាប់ការរស់នៅរបស់គ្រួសារបន្ថែមទៀតនិងតាមដានសកម្មភាពក្រុមហ៊ុនទុច្ចរិតមួយចំនួនដែលមិនមានការទទួលខុសត្រូវឲ្យប្រឈមមុខជាមួយច្បាប់។

ឯកឧត្តមបានលើកឡើងកោតសរសើរចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុងស្រុកមន្ទីរអង្គភាពនិងមន្ត្រីរាជការអង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្តនិងអន្តរជាតិព្រមទាំងវិស័យឯកជនទាំងឡាយដែលតែងបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាចនឿយហត់ពួកវាប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ប្រជាជនស្របទៅតាមទិសដៅនៃគោលនយោបាយរាជរដ្ឋាភិបាល។

ឯកឧត្តបានបញ្ជាក់ថា៖ ទោះបីជាអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មលើមនុស្សអំពើហិង្សាផ្លូវភេទលើស្ត្រីនិងកុមារអំពើហិង្សាក្នុងគ្រួសារបញ្ហាគ្រឿងញៀននិងបទល្មើសមួយចំនួនត្រូវបានទប់ស្កាត់បង្ក្រាបនិងប្រជាជនជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏បញ្ហាទាំងអស់នេះនៅតែកើតមានជាហូរហែរនិងតាមរូបភាពប្លែកៗដែលបង្កើតជាកង្វល់របស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋគ្រប់ទីកន្លែង ហេតុនេះហើយចំបាច់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តធ្វើការផ្សព្វផ្សាយឲ្បបានទូលំទូលាយថែមទៀតដល់ប្រជាពលរដ្ឋ សំដៅទប់ស្កាត់បទល្មើសទាំងនេះអោយមានប្រសិទ្ធភាពក្នុងមូលដ្ឋាន។