មន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួលបើកដៃអោយមានកាដឹកជញ្ជូនឈើចូលឃ្លាំងស្តុកលោកឧកញ្ញ៉ា គង់ ក្រឹង កើតមានជាហូរហែរ

0

ក្រចេះ:ប្រភពមន្ត្រីសមត្ថកិច្ចស្រុកស្នួលបានបង្ហើបឱ្យដឹងថា សកម្មភាពនៃការចរាចរដឹកជញ្ជូនឈើតាមគ្រប់រូបភាពក្នុងគោលដៅឆ្ពោះទៅចូលឃ្លាំងស្តុកលោកឧកញ្ញ៉ា គង់ ក្រឹង នៅចំណុចត្រពាំង ស្រែ ឃុំ2ធ្នូស្រុកស្នួល ខេត្តក្រចេះក្រោមការសម្របសម្រួលបើកដៃពីសំណាក់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ ។

ប្រភពដ៍ដែលបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះគឺក្រុមឈ្មួញធំៗ បានផ្លាស់ប្ដូរប្រើរូបភាពពីការដឹកជញ្ជូនតាមរថយន្តធុនធំមកដឹកតាមរ៉ឺម៉កម៉ូតូឬរថយន្តសាំយ៉ុង ក្រោមលេសថាការរកស៉ីដឹកជញ្ជូនខ្នាតលក្ខណៈគ្រួសារមិនមានសមត្ថកិច្ចជំនាញណាមួយហ៊ានប៉ះពាល់នោះឡើយ ។

ការដឹកជញ្ជូនតាមរយៈម៉ូតូឬរថយន្តសាំយ៉ុងត្រូវបានគេដឹងថាមានក្រុមឈ្មួញខ្លះបានជួលរឺម៉កម៉ូតូ ក្នុងរូបភាពបំបែកទៅជាខ្នាតលក្ខណះគ្រួសារដើម្បីបំភាន់ភ្នែកមហាជន តែតាមពិតសុទ្ឋតែមានអ្នកនៅពីក្រោយខ្នង ក្នុងការត់កាជួបជាមួយនិងសមត្ថកិច្ចតាមស្នាក់កានីមួយៗ ដើម្បីយកទៅលក់នៅឃ្លាំងស្តុករបស់លោកឧកញ្ញ៉ា គង់ ក្រឹង ដែលមានឈ្មួញជាច្រើននាក់នៅចាំប្រមូលទីញហើយនាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាមក្រោមការឃុបឃិតបើកដៃពីសំណាក់មន្ត្រីគយចល័តនិងមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ឋផងដែរ។

ជុំវិញសកម្មភាពនេះគេសង្កេតឃើញមន្ត្រីរដ្ឋបាលព្រៃឈើស្រុកស្នួលក្រោមការគ្រប់គ្រងរបស់លោក ជា បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើដែលគ្រប់គ្រងស្រុកចំនួនពីរគឺស្រុកឆ្លូងនិងស្រុកស្នួលហាក់មិនមានវិធានការបង្ក្រាបនិងទប់ស្កាត់ទៅលើបទល្មើសនៃការដឹកជញ្ជូនផលអនុផលព្រៃឈើទាំងនេះឡើយដោយភាគច្រើនសមត្ថកិច្ចយកលេស ថាវាជាការដឹកជញ្ជូននិងរកស៊ីជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋទៅវិញ ។

ហើយមន្ត្រីរដ្ឋបាលព្រៃឈើតាមស្នាក់ការនីមួយៗចាប់ពីចំណុចសង្កាត់ស្វាយជ្រះ សង្កាត់ឃ្សឹមនិងសង្កាត់ស្នួលគឺមានមន្ត្រីប្រចាំការតាមគោលដៅទាំងនេះជាច្រើនដែលមានការដាក់តាមរថយន្តជាច្រើនគ្រឿងនៅតាមស្នាក់ការរបស់ខ្លួន ចាំប្រមូលផលប្រយោជន៍ពីការដឹកជញ្ជូនផលអនុផលព្រៃឈើទាំងនេះដោយមិនមានការបង្ក្រាបទប់ស្កាត់នោះឡើយ ។ដោយ រដ្ឋា