ស្ត្រីម្នាក់ស្លាប់បន្ទាប់ពីម៉ូតូបុកខណៈ ដើរឆ្លងផ្លូវពេលយប់មិនប្រយ័ត្នរួមផ្សំម៉ូតូលឿនដោយអ្នកបើកបរសេបគ្រឿងស្រវឹង

0

ខេត្តកំពង់ធំ ថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២០ៈ២០នាទី លើកណាត់ផ្លូវលំក្រាលកៅស៊ូសម្តេច ហ៊ុនសែន ភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ម៉ូតូ បុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់។

សមត្ថកិច្ចបានរាយការណ៍គរណីគ្រោះថ្នាក់នេះកើតឡើងដោយអ្នកថ្មើរ ជើង ឆ្លងកាត់ផ្លូវពីលិចទៅកើតគឺឈ្មោះ លូង ឡៃ ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។

រីឯ ម៉ូតូម៉ាកSUZUKI Smash ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរផ្លូវត្រង់ពីត្បូងទៅជើង)ដោយឈ្មោះ អ៊ុន ពេជ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិអណ្តោត ឃុុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំមិនពាក់មួកសុវត្តិភាពបានរង របួសស្រាល។ប៉ន្តែអ្នកបើកបរម៉ូតូត្រូវសមត្ថកិប្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រួមទាំងវត្ថុតាងផងដែរ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថាមូលហេតុបឋមបង្កដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿនក្នុងស្ថានភាពស្រវឹងដែលមានជាតិអាល់កុលកម្រិត០,៨១មីលីក្រាម/មួយលីត្រខ្យល់ ។