លោក ជា បញ្ញារ មិនហ៊ានបង្ក្រាបក្បួនរថយន្តដឹកឈើរបស់ ចែ នី ជាច្រើនគ្រឿងសម្រុកឆ្ពោះទៅត្រពាំងស្រែបានយ៉ាងរលូន

0

ក្រចេះ : យប់ម៉ិញនេះក្បួនរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ចែ នី ជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនឆ្លងកាត់ស្រុកស្នួលចូលទៅចំណុចព្រំដែន បានយ៉ាងរលូនក្រោមកាសម្របសម្រួលពីសំណាក់សមត្ថកិច្ចជំនាញ ពាក់ពន្ឋ័ ហើយរាល់សកម្មភាពនៃកាចរាចរឈើរបស់មេឈ្មួញម្នាក់នេះ ត្រូវបានគេសង្កេតឃើញថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួល ក្រោមកាគ្រប់របស់លោក ជា បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើស្នួលមិនហ៊ានបង្ក្រាបក្រុមរថយន្តដឹក ឈើនោះឡើយ ។

គួរបញ្ជាក់ថា សកម្មភាពនៃការចរាចរដឹកជញ្ជូនឈើ ក្រៅពីមេឈ្មួញឈ្មោះ ចែ នី សព្វថ្ងៃនេះនៅមានឈ្មួញផ្សេងទៀត កំពុងធ្វើសកម្មភាពដឹកជញ្ជូនតាមគ្រប់រូបភាពក្នុងគោលដៅឆ្ពោះទៅចូលឃ្លាំងស្តុករបស់លោកឧកញ្ញ៉ា គង់ ក្រឹង នៅចំណុចត្រពាំងស្រែ ឃុំ2ធ្នូស្រុកស្នួល ខេត្តក្រចេះ ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងថា កាដែលក្រុមឈ្មួញធំៗ បានផ្លាស់ប្ដូរប្រើរូបភាពពីការដឹកជញ្ជូនតាមរថយន្តធុនធំមកដឹកតាមរ៉ឺម៉កម៉ូតូឬរថយន្តសាំយ៉ុង ក្រោមលេសថា ការរកស៉ីដឹកជញ្ជូនខ្នាតលក្ខណៈគ្រួសារ មិនមាន សមត្ថកិច្ចជំនាញណាមួយហ៊ានប៉ះពាល់នោះឡើយ ។

ប្រភពបន្តរថា ការដឹកជញ្ជូនតាមរយៈម៉ូតូឬរថយន្តសាំយ៉ុងត្រូវបានគេដឹងថា មានក្រុមឈ្មួញខ្លះបានជួលរឺម៉កម៉ូតូ ក្នុងរូបភាពបំបែកទៅជាខ្នាតលក្ខណះគ្រួសារ ដើម្បីបំភាន់ភ្នែកមហាជន តែតាមពិតសុទ្ឋតែមានអ្នកនៅពី ក្រោយខ្នងក្នុងការត់កាជួបជាមួយនិងសមត្ថកិច្ចតាមស្នាក់កានីមួយៗ ដើម្បីយកទៅលក់នៅឃ្លាំងស្តុករបស់លោក ឧកញ្ញ៉ា គង់ ក្រឹង ដែលមានឈ្មួញជាច្រើននាក់នៅចាំប្រមូលទីញហើយនាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាមក្រោមការឃុបឃិតបើកដៃពីសំណាក់មន្ត្រីគយចល័តនិងមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ឋផងដែរ។

ហើយមន្ត្រីរដ្ឋបាលព្រៃឈើតាមស្នាក់ការនីមួយៗចាប់ពីចំណុចសង្កាត់ស្វាយជ្រះ សង្កាត់ឃ្សឹមនិងសង្កាត់ស្នួលគឺមានមន្ត្រីប្រចាំការតាមគោលដៅទាំងនេះជាច្រើនដែលមានការដាក់តាមរថយន្តជាច្រើនគ្រឿងនៅតាមស្នាក់ការរបស់ខ្លួន ចាំប្រមូលផលប្រយោជន៍ពីការដឹកជញ្ជូនផលអនុផលព្រៃឈើទាំងនេះដោយមិនមានការបង្ក្រាបទប់ស្កាត់នោះឡើយ ។ លោក ជា បញ្ញារ នាយផ្នែករដ្ឋបាលព្រៃឈើដែលប្រចាំការនៅស្រុកស្នួល បានអោយដឹងកាលពីព្រឹកថ្ងៃទី១៥នេះថា ជុំវីញជំនួញឈើខុសច្បាប់របស់មេឈ្មួញខាងលើ ខ្ញុំមិនបានដឹងទេ ដោយសារខ្ញុំមិនបាននៅកន្លែង ដោយឡែករឿងពាក់ពន្ឋ័និងករណីឃ្លាំងដែលមានឈ្មួញកណ្តាលឈរជើងចាំប្រមូលទីញឈើនៅត្រពាំងស្រែរ លោកមិនបានបញ្ជាក់លំអិតនោះទេ ។ដោយ រដ្ឋា