កំពង់ចាមៈ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ មានករណីអគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិទ្រមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ភ្លាមៗនោះ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំ និងបញ្ជាកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយផ្ទាល់ ដោយមានការចូលរួមសហការពីកម្លាំងជំនាញពន្លត់អគ្គីភ័យខេត្ត និងស្រុកជើងព្រៃ ចុះជួយធ្វើអន្តរាគមន៍ពន្លត់ករណីអគ្គីភ័យឆាបឆេះនេះ រហូតមកដល់ម៉ោង១១និង៥០នាទី កម្លាំងសមត្ថកិច្ចបានគ្រប់គ្រងស្ថានការបានទាំងស្រុង មិនបណ្តាលឱ្យរីករាលដាលឆាបឆេះផ្ទះអ្នកក្បែរ ខាងឡេីយ។ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង ទឹក០៨ស៊ឺនទែន
– ស្រុកព្រៃឈរ ០២គ្រឿង ប្រើប្រាស់ទឹក ០៥ស៊ឺទែន
– ស្រុកជើងព្រៃ ០១គ្រឿង ប្រើប្រាស់ទឹក ០១ស៊ឺទែន
– រថយន្តខេត្ត ០២ គ្រឿង ប្រើប្រាស់ទឹក ០២ស៊ឺទែន
ចំពោះករណីអគ្គីភ័យនេះបណ្តាលឱ្យខូចខាត រួមមាន
១.ផ្ទះឈ្មោះ លុយ វុន ប្រុស អាយុ៤៨ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ×៨ម៉ែត្រធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងឈើ (ខូចខាតទាំងស្រុក) និងសម្ភារ:ខូចខាត រួមមាន: ផ្លាកដៃមាសទំងន់០២ជី, ម៉ូតូ ០១គ្រឿង ម៉ាកសាន់យាន់, ប្រាក់១០០ដុល្លារ, ខ្សែកផ្លាកទីន ទំងន់ ០២ជី, សម្ភារ:មួយចំនួនទៀត។
២.ផ្ទះឈ្មោះ សំរោង ណត់ ភេទស្រី អាយុ៦១ឆ្នាំ ផ្ទះមានទំហំ ៧ម៉ែត្រ
×១៣ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងឈើ (ខូចខាតទាំងស្រុង) និង សម្ភារ:ខូចខាត: គ្រែ០៦, ទូ០១, ទូរទស្សន៍ ០២គ្រឿង។
៣.ផ្ទះឈ្មោះ នុន អ៊ុំ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ
×៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាតទាំងស្រុង) និងសម្ភារ:ខូចខាត: ប្រាក់ ១០០ដុល្លារ, មាស ០១ជី និងសម្ភារ:មួយចំនួនទៀត។
៤.ផ្ទះឈ្មោះ វី ភាព ភេទស្រី អាយុ៥៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ
×៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី (ខូចខាតទាំងស្រុង) និង សម្ភារ:ខូចខាត: ស្រូវ ០៥បេ, សម្ភារ:មួយចំនួនទៀត។
ចំពោះមូលហេតុលេី ករណីអគ្គីភ័យនេះ មិនទាន់កំណត់បានទេ ដោយកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ៕