១៥​នាក់​ស្លាប់ រាប់សិប​នាក់​របួស​ក្នុងការ​រលំ​បាក់​អគារ​២​នៅ​ឥណ្ឌា​

0

​ញូវដែលីៈ​យ៉ាងហោចណាស់​មាន​មនុស្ស​១៥​នាក់​បាន​ស្លប់ រួមទាំង​ក្មេងៗ​៥​នាក់​ផង​បាន​ស្លាប់ ពេលដែល​អគារ​កម្ពស់​៤​ជាន់​បាន​រលំ បាក់ស្រុត​នៅ​ពីរ​កន្លែង​ផ្សេងគ្នា​គឺ​នៅ​ក្រុង​ញូវដែលី និង​រដ្ឋ​តា​មិ​ល​ណា​ឌូ កាលពី​ថ្ងៃ​សៅរ៍ នេះ​បើតាម​អាជ្ញាធរ​ប៉ូលិស​ប្រាប់​ម្សិលមិញ​នេះ​។ នេះ​បើតាម​វេ​ប​សាយ​បរទេស កាលពី​ថ្ងៃអាទិត្យ​នេះ​។​ ​

ប៉ូលិស​បាន​បន្តថា អគារ​ផ្ទះល្វែង​ដែល​ដួល​នេះ​មាន​អាយុកាល​ចំណាស់ ដោយមាន​អាយុកាល​៥០​ឆ្នាំ​មកហើយ​មានផ្ទះ​ចំនួន​១៤​អា​ផាត​មិន បាន​ស្ថិតក្នុង​អគារ​នេះ​។ មាន​មនុស្ស​នៅជាប់​ក្នុងនោះ​ក៏មាន​ចំនួន​ច្រើន​ដែរ​។ ប៉ូលិស និង​ក្រុម​ជួយសង្គ្រោះ ក៏​កំពុង​សហប្រតិបត្តិការ​កំពុង​ស៊ើបអង្កេត​តាមដាន​ជាប្រចាំ តែ​មិនទាន់មាន​ប្រភព​ពត៌មាន​ល្អិតល្អន់ ពិស្តារ​នៅឡើយ​ទេ ដោយ​គេ​សន្និដ្ឋានថា អាចមាន​មនុស្ស​រាប់សិប​នាក់​ជាប់​ក្នុង អគារ​នោះ​៕India1b