អភិបាលខេត្តអោយក្រុមហ៊ុនវិនិយោគនិងទីតាំងអាជីវកម្មទេសចរណ៍ធ្វើប្រតិបត្តិការនៅតាមតំបន់ឆ្នេរកោះរ៉ុងសន្លឹម 

0

អភិបាលខេត្តអោយក្រុមហ៊ុនវិនិយោគនិងទីតាំងអាជីវកម្មទេសចរណ៍ធ្វើប្រតិបត្តិការនៅតាមតំបន់ឆ្នេរកោះរ៉ុងសន្លឹម

ខេេ្តព្រះសីហនុ នុបញ្ហាទឹកកខ្វក់នេះដែលបាននឹងកំពុងជាក្តីបាររម្ភធំមួយគ្រាដែលសន្ទុះនៃការអភិវឌ្ឍមានការកើតឡើងខ្លាំងនៅក្រុងព្រះសីនុ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម យន្ត មីន បានណែនាំអោយម្ចាស់ទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូ រីស្សត និងភោជនីយដ្ឋាននៅតាមឆ្នេរកោះនេះ អោយរួមគ្នាថែររក្សារបរិស្ថានអោយបានល្អ ក្នុងនោះលោកបានជំរុញអោយទីតាំងទាំងនោះត្រូវរៀបចំប្រព័ន្ធអាងចម្រោះទឹកកខ្វក់អោយបានត្រឹមត្រូវដើម្បីចម្រោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រធ្វើយ៉ាងណានាំគ្នាលើកកម្ពស់សោភ័ណ្ឌភាពនេះឆ្នេរនៅតំបន់ឆ្នេរកោះរ៉ុងនេះដើម្បីទាក់ទាញភ្ញៀវទេសចរមកកំសាន្តកាន់តែច្រើនថែមទៀត។

ជាក់ស្តែង ព្រឹកទី១៤ ខែ មករា ឆ្នាំ២០១៩ អភិបាលខេត្តព្រះសីហនុ ឯកឧត្ដម យន្ត មីន បានដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួនធ្វើដំណើរទៅពិនិត្យមើលស្ថានភាពនៃការអភិវឌ្ឍនៅដែនកោះរ៉ុង។គោលបំណងសំខាន់នៃដំណើរចុះទៅកោះរ៉ុងនេះគឺដើម្បីត្រួតពិនិត្យមើលស្ថានភាពជាក់ស្ដែងនិងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងឡាយនៅលើដែនដីកោះរ៉ុងបន្ទាប់ពីបានទទួលសិទ្ធវិនិយោគពីរាជរដ្ឋាភិបាល។ទន្ទឹមនឹងការចុះត្រួតពិនិត្យមើលស្ថានភាពក្រុមហ៊ុនអភិវឌ្ឍន៍នៅតំបន់ដីកោះរ៉ុងនេះ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ក៏បានចុះទៅពិនិត្យមើលតាមទីតាំងអាជីកម្មនៅតាមបណ្ដោយកោះរ៉ុងសន្លឹមនេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាទឹកកខ្វក់នេះដែរដោយមានការគាំទ្រពីថ្នាក់ជាតិផងនោះ ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ទីតាំងនៅក្រុងព្រះសីហនុ បាននឹងកំពុងស្ថាបនា សំរាប់បូមចូលទៅស្ថានីយ៍ចំរោះធំមួយមានទំហំជាង១៦ហិចតា ដើម្បីធ្វើការចម្រោះជាតិពុលសិនមុនឹងបង្ហូរចូលទៅសមុទ្រ។
ជាមួយគ្នានេះដែរទីតាំងសណ្ឋាគារ ផ្ទះសំណាក់ រីស្សត បាំងហ្កាឡូ ភោជនីយដ្ឋានទាំងអស់នៅក្រុងព្រះសីហនុ រដ្ឋបាលខេត្ត បាននឹងកំពុងជម្រុញអោយធ្វើអាងប្រព្រឹត្តិកម្មជាចាំបាច់ដែរដើម្បីជៀសវាងការបំពុលបរិស្ថាននាំអោយប៉ះពាល់ដល់ឆ្នេរខ្សាច់និងទឹកសមុទ្រ។

បើយោងតាម ឯកឧត្តម យន្ត មីន បានគូសបញ្ជាក់ថា៖អនាគតដ៏ខ្លីបញ្ហាគ្រប់គ្រងទឹកសំអុយនឹងត្រូវដោះបាន។ជាដំណោះស្រាយចំពោះមុខ
បច្ចុប្បន្ននេះអាជីវកម្មដ្ឋាននៅតំបន់ដីគោកនេះកំពុងរៀបចំធ្វើអាងចម្រោះទឹកកខ្វក់បានមួយចំនួនហើយ។ដោយឡែកទីតាំងមួយចំនួនទៀតដែលមិនទាន់រៀបចំធ្វើអាងចម្រោះទឹកកខ្វក់រដ្ឋបាលខេត្តកំពុងតែជំរុញអោយពួកគាត់ធ្វើអាងនេះផងដែរ៕
(ដោយ សាវ៉ុន)