​ចិន​កម្ទេច​ស្ពាន​តូច​មូ​តៃ​ច្នៃ​ផ្តើមកសាង​ស្ពាន​ធំ​តាម​ទំនើបកម្ម​

0

​ហ្គី​ហ្ស៊ូៈ ស្ពាន​មូ​តៃ​ដែល​កសាង​តាំងពី​យូរ​មកនេះ ត្រូវបាន​កម្ទេច​ដោយ​គ្រឿងផ្ទុះ​កាលពីដើម​សប្តាហ៍ មុននេះ ដើម្បី​បើកផ្លូវ​សម្រាប់​ការកសាង​ស្ពាន​ថ្មី និង​អគារ​ថ្មី​ទំនើប ទាន់សម័យ និង​ស្របតាម​ការ អភិវឌ្ឍ​នៃ​យុគសម័យ​ទំនើប​។​ ​ស្ពាន​ដែល​ត្រូវបាន​កម្ទេច​នេះ មាន​ឈ្មោះថា​ស្ពាន​មូ​តៃ ស្ថិតក្នុង​ស្រុក​មូ​តៃ ក្រុង​រេ​ន​ហូ​យ ខេត្ត​ហ្គី​ហ្សូ ភាគ​និរតី​ប្រទេស​ចិន​។ ស្ពាន​មួយ​នេះ​មិន​ត្រូវបាន​បញ្ជាក់ថា​កសាង​នៅ​ឆ្នាំ​ណា​នោះទេ តែ ស្ពាន​នេះ​បាន​បាក់​នៅក្នុង​ខែធ្នូ ឆ្នាំ 1988 ប៉ុន្តែ​បាន​ដួលរលំ​ក្នុង​ឆ្នាំ 1990 ។ រីឯ​ការកសាង​ឡើងវិញ​បានចាប់ផ្តើម​នៅក្នុង​ខែតុលា ឆ្នាំ 1992 ហើយ​ត្រូវបាន​បញ្ចប់​រយៈពេល​ពី​រ​ឆ្នាំ​ក្រោយមក​។​ ​

ទោះបីជា​យ៉ាងណា ស្ពាន​មូ​តៃ​នេះ​ត្រូវបាន​បំផ្លាញ​សម​ស្របតាម​ពេលវេលា​ដើម្បី​បើកផ្លូវ​សម្រាប់​ការអភិវឌ្ឍ​បន្ថែមទៀត​នៅក្នុង​ទីក្រុង​នេះ​។ សូម​ពិនិត្យមើល​ស្ពាន​មុនពេល​កម្ទេច ពេល​កម្ទេច និង​ក្រោយពេល​កម្ទេច​ដោយ​បច្ចេកទេស​ម្យ៉ាង ដែល​គួរ​ស្ញើប​៕china bridge1b china bridge1a china bridge china bridge1