កំពង់ធំៈសមត្ថកិច្ចបានសហការគ្នាចុះចាប់មុខសញ្ញា លួចមានស្ថានទម្ងន់(ប្លន់សម្លាប់)ដោយបានអនុវត្តន៍កាលពីវេលាម៉ោង ៧,០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល និងកម្លាំងនគរបាល ក្រុងស្ទឹងសែន ស្រុកបារាយណ៍ បានសហការជាមួយលោក ឧត្តមសេនីយ៍ត្រី រឿន រ៉ា ស្នងការរងនគរបាលខេត្តកណ្តាល ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សុខ
ចន្ថា ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាជនសង្ស័យប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់(ប្លន់សម្លាប់) កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅភូមិបឹង ឃុំរកាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានគេចមកសម្ងំលាក់ខ្លួនក្នុងផ្ទះឈ្មោះ ជួន កុសល់ ភេទប្រុស អាយុ អាយុ៥២ឆ្នាំនៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមាន៖លុយដុល្លារចំនួន ៦៣២ដុល្លា និងលុយរៀល ៤៦០,០០០រៀល -ខ្សែករលោហធាតុពណ៌លឿង ១ខ្សែ, ខ្សែដៃលោហធាតុពណ៌លឿង ១ខ្សែជារបស់ជនរងគ្រោះ។
-ម៉ូតូម៉ាកហុងដាង សេរី២០១៧ ពណ៌ខ្មៅ ១គ្រឿង ជារបស់ជនសង្ស័យ រួមនិងឯកសារពាក់ព័ន្ធមួយចំនួន។ជនសង្ស័យ និងវត្ថុតាង បានប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី។ប៊ុនរិទ្ធី




































