ខេត្តកំពង់ធំ៖ បុរសម្នាក់ស្លាប់ដោយសារជំងឺ(គាំងបេះដូង)កាលពីម៉ោង ៥និង១០នាទី លុះដល់ម៉ោង៧. ០០នាទី ទើបដឹង នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៧.មករា.ឆ្នាំ២០១៩ នៅភូមិត្រពាំងផ្ដៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថាសពឈ្មោះ ភា ភឿ ភេទប្រុស អាយុ ៤០ឆ្នាំមុខរបរធ្វើស្រែ មានកូនក្នុងបន្ទុក ៦នាក់ ស្រី២នាក់ ពិកាពីកំណើត ២នាក់និង ប្រុស២នាក់ រស់នៅភូមិត្រពាំងផ្ដៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះ ឆុង ធីន ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាប្រពន្ធ បានបំភ្លឺថាៈប្ដីរបស់គាត់តែងតែថ្អូញប្រាប់គាត់ថា ឈឺតែក្បាល គាត់បបួលទៅពេទ្យដើម្បីពិនិត្យ ប្ដីរបស់គាត់មិនព្រមទៅទេ នៅថ្ងៃទី១៧.០១. ២០១៩ វេលាម៉ោងប្រហែល៥ ព្រឹក គាត់បានភ្ញាក់ពីដេក ហើយលឺសូសម្លេងប្ដីដកដង្ហើមក្រតៗ លឺដូចនោះគាត់បានសួរប្ដីគាត់ថា ឯងដេកស្រម៉ុកអាក្រក់ម្លេះ ប្ដីគាត់មិនបានតបវិញទេ គាត់បានក្រោកមើល ឃើញសភាពប្ដីមិនស្រួល ក៏លើកប្ដីអង្គុយ ហើយធ្វើចលនារឹតដើមទ្រូងប្ដី និងស្រែកហៅបងប្អូនឲ្យជួយ ពេលបងប្អូនជិតខាងមកដល់ស្រាប់តែប្ដីរបស់នាងខ្ញុំបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញ និងប៉ុស្ដិ៍នគរបាលសាលាវិស័យ និងអាជ្ញាធភូមិ បានចុះដល់ កន្លែងកើតហេតុ និងបានពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសាគាំងបេះដូងប្រាកដមែន ។
ក្រោយសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុ និងប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី




































