រតនះគីរី : រយះកាលថ្មីៗនេះក្បួនរថយន្តយីឌុបដឹកឈើរបស់លោក ហ៊ូវ ជីវ៉ នៅបន្តរសកម្មភាពសម្រុកដឹកជញ្ជូននាំឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងរលូនតាមច្រកទ្វារអូរយ៉ាដាវ ក្រោមការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញរួមនិងសមត្ថកិច្ចពាក់ពន្ឋ័ប្រចាំច្រកទ្វារមួយនេះ ។
សកម្មភាពនៃកាដឹកជញ្ជូនឈើរបស់មេឈ្មួញ
ខាងលើត្រូវបានគេសង្កេតឃើញថា សមត្ថកិច្ចជំនាញពាក់ពន្ឋ័ រួមទាំងមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិអូយ៉ាដាវ ហាក់មានកាសម្រួលបើកផ្លូវអោយមានកាចរាចរទៅបានដោយរលូនតែម្តង ។
ប្រភពបានបង្ហើបអោយដឹងថា រាល់ការធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម ទាំងរថយន្តតូចធំនៅក្នុងខេត្តមួយនេះ គឺត្រូវបានលោក ហូ ជីវៃ ម៉ៅផ្តាច់មុខរត់ការចាត់ចែងសម្របសម្រួល ដើម្បីបើកផ្លូវនាំក្បួនរថយន្តដឹកឈើទាំងនោះឆ្លងដែនទៅប្រទេសវៀតណាម មិនដែលមានបញ្ហាអីនោះឡើយ ។
ប្រភពបន្តរថា ក្រុមឈ្មួញបានធ្វើសកម្មភាព ដឹកជញ្ជូនឈើពីស្រុកវើនសៃ ស្រុកលំផាត់ និងតំបន់មួយចំនួនទៀតក្នុងខេត្តរតនះគីរី នាំឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វាអូយ៉ាដាវ បានយ៉ាងរលូនដោយមិនមានការំខានពីសមត្ថកិច្ចជំនាញពាក់ពន្ឋ័នៅក្នុងខេត្តនេះឡើយ ។
សកម្មភាពដឹកឈើតាមរថយន្តយីឌុបខ្នាតធំៗ ដែលគេសនិដ្ឋានអាផ្ទុកឈើចន្លោះពី៧០ទៅ ១០០តោន គេសង្កេតឃើញមន្ត្រីសាធារណះការនិងដឹកជញ្ជូន ទទួលបន្ទុកជញ្ជីងថ្លឹងទម្ងន់ ហាក់មើលរំលង អនុញ្ញាតអោយរថយន្តធំៗ ដឹកផ្ទុកបែបបង្ករអោយផ្លូវថ្នល់ងាយប្រឈមនិងរងកាខូចខាតផងដែរ ។





































