បន្ទាយមានជ័យ៖ ជនប្រុសស្រីចំនួន៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការចាប់ខ្លួនបានបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅជាយដែនខ្មែរថៃ កាលពីពេលកន្លងទៅ ។
ក្រុមជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលវរៈសេនាការពារព្រំដែនគោក៩១១ ដោយមានការសម្របសម្រួលនិតិវិធីដោយ លោកសុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការឡោមពទ្ឋ័ចាប់ឃាត់ខ្លួននិងដកហូតបានវត្ថុតាង ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន១២ កូនថង់តូច អាវុធខ្លី០១ដើមម៉ាក berapa ផលិតនៅប្រទេសអ៊ីតាលី បង់ចំនួន០១ ចំនួន ១៣ គ្រាប់ លេខ L88 481Z ពណ៍ទឹកប្រាក់។
ជនសង្ស័យមានឈ្មោះ ទី១ ផាត់ អឿម ភេទប្រុស អាយុ២៧ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២/ ឈ្មោះ ទុន សារិទ្ធ ភេទប្រុសអាយុ៥១ឆ្នាំមុខរបរយោធា(ពាក់សក្កិ៤) ស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៣ / ឈ្មោះ តេង ប៊ុនទី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ ជាងម៉ូតូ ស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៤/ ឈ្មោះ តេង ដូច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងទូរស័ព្ទ ស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៥ / ឈ្មោះ នី ណារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៦ / ឈ្មោះ សៅ វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទី៧/ ឈ្មោះ តេង ស្រីល័ក្ខ ភេទស្រី អាយុ១៤ឆ្នាំមុខរបរ មិនពិតប្រាកដស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៨/ ឈ្មោះស៊ុម ពៅ ភេទស្រី អាយុ៤១ឆ្នាំមុខរបរ លក់ដូរ ស្នាក់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕




































