(ខេត្តមណ្ឌលគីរី)៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ធដែលរស់នៅតាម បណ្ដោយផ្លូវ តាមច្រកដាក់ដាំ ព្រំប្រទល់ កម្ពុជា-វៀតណាម បានអោយដឹងថា ក្នុងមួយយប់ៗក្បួនរថយន្តរាប់សិបគ្រឿង មានប្រភេទសាំយ៉ុង ឡង់គ្រីស័រកាត់ទ្រុង បានចរាចរណ៍ដោយរលូនដោយឆ្លងកាត់តាម វិរៈការពារព្រំដែន៦២១នឹងច្រកព្រំដែនដាក់ដាំ ដែលមានប៉ារាស់ច្រក ដូចបេីករងចាំដេីម្បីចរាចរណ៍ដឹកជញ្ជូនឈេីឆ្លងទៅប្រទេសវៀតណាម។
ជាមួយនិងសកម្មភាព នៃកាចរាចរឈើឆ្លងដែនទៅប្រទេសវៀតណាម គេសង្កេត ឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីប៉ុស្តិ៍តាមច្រកហាក់ដូច ជាសំង៉ំស្ងាត់ឈឹងមិនហ៊ានបង្ក្រាបរថយន្តដឹកឈើក្រុមឈ្មួញធំៗទាំងនេះឡើយ ។
មជ្ឍដ្ឋានមួយចំនួនបានស្នើរអោយអាជ្ញាធរខេត្តមណ្ឌលគីរី ជួយពិនិត្យមើលចំពោះមន្ត្រី ដែលមានការពាក់ព័ន្ធផ្គើននឹងបទបញ្ជារ-របស់ប្រមុខរាជរដ្ឋាភិបាលហ៊ានបើកភ្លើងខៀវអោយមានកាចរាចរឈើឆ្លងដែនទៅប្រទេសវៀត ណាមបានដោយរលូន ដោយគ្មានការបង្ក្រាប និងទប់ស្កាត់ ហេីយបន្តបេីកដៃអោយឈ្មួញ ធ្វេីសកម្មភាពជាប្រចាំបានរលូនបែបនេះ។ ដោយ រដ្ឋា





































