តុលាការខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីជនទាំង៧នាក់ពាក់ពន្ធ័រឿងទំនាស់ដីធ្លីនៅស្រុកព្រៃនប់

0

(ខេត្តព្រះសីហនុ) ពលរដ្ឋចំនួន៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ចាប់ឃាត់ខ្លួនពីព្រឹកថ្ងៃទី១៧​ ខែមករាឆ្នាំ២០១៩ ករណីទំនាស់ដីធ្លីមួយកន្លែងនៅចំណុចផ្លូវកោងផ្លូវជាតិលេខ៤ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយមកបាប៊នបញ្ជូនមកកងរាជអាវុធហត្ថខេត្តចាត់ការបន្តព្រោះពួកគាត់ជាមន្ត្រីយោធា។

អ្នកទាំង៧នាក់នោះមានឈ្មោះ
១.លោក​ ថន​ វណ្ណ: តំណាងម្ចាស់ដី
២.ឈុន ថាន់ ៣.ឌី ជុំ​ ចាំដី ៤.កៅ គឿន ៥.សំ សេង ៦.ស៊ុន សុធារ៉ា ៧.កៅ ស្រីម៉ាចក្រោយការសាកសួរជនទាំង៧នាក់ត្រូវបានចោទពីបទប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត។

នៅថ្ងៃទី១៩មករា២០១៨ អាវុធហត្ថខេត្តបានបញ្ជូនទតុលាការចាត់ការបន្ត។ល្ងាចថ្ងៃទី១៩មករា២០១៩នេះ លោកព្រះរាជអាជ្ញារង ហួត វិចិត្រ ប្រាប់ថាមិនទាន់សម្រេចយ៉ាងណានៅឡើយទេព្រោះកំពុងពិនិត្យឯកសារ។