តារាកំប្លែងល្បី២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបែកកង់បុកដើមឈើ នៅខេត្តត្បូងឃ្មុំ

0

តារាកំប្លែងចំនួន២នាក់នាយកុយ និងនាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារថយន្តបែកកង់ រ៉េចង្កូតទៅបុកដើមឈើ នៅលើកំណាត់ផ្លូវជាតិលេខ៧៣ នៅចំណុចភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង០៥និង៥០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ) អាយុ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ រួមដំណើរឈ្មោះ ទេស សុជន( នាយក្រឹន) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចេញធ្វើដំណើរពីខេត្តរតនគិរី ក្នុងគោលដៅឆ្ពោះទៅទីក្រុងភ្នំពេញវីញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់ បណ្ដាលឲ្យរេចង្កូតទៅបុកនិងដើមឈើ បង្ករអោយរថយន្តរងកាខូចខាតយ៉ាងដំណំ ដោយឡែកតារាកប្លែងទាំងពីររងរបួសស្រាល ។