រម៉កម៉ូតូដឹកចំបើង២គ្រឿង ឆ្លងភ្លើងឆេះអស់ទាំងស្រុង នៅស្រុកបារាយណ៍

0

ខេត្តកំពង់ធំ៖ រម៉កម៉ូតូដឹកចំបើងចំនួនពីគ្រឿងសង្ស័យឆ្លងចរន្តភ្លើង ត្រូវបានអណ្តាតភ្លើងឆាបឆេះអស់ទាំងស្រុងកាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រពាំងឈូក  ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បើតាមការអោយដឹងពីសមត្ថកិចបញ្ជាក់ថាម្ចាស់រម៉កម៉ូតូ ឈ្មោះ ជុំ ឡី ភេទប្រុស អាយុ ៣៧ឆ្នាំ ហើយករណីឆាបឆេះរម៉កម៉ូតូដឹកចំបើងខាងលើត្រូវបានគេសង្ស័យស្រក់សាំងប៉ះទៅនិងក្បាលប៊ូសុីទើបបង្ករអោយឆ្លងឆាបឆេះ រាលឆេះចំបើង និងរម៉កម៉ូតូ តែបង្ករអោយមានមនុស្សរងរបួសឡើយ ។

ករណីឆាបឆេះរម៉កម៉ូតូខាងលើ ក៍ត្រូវបានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍០១គ្រឿងជួយអន្តរាគមន៍ បាញ់ រលត់ទាំងស្រុង ដើម្បីការពាមិនអោយរាលឆេះបន្តទៅផ្ទះអ្នកជិតខាង។