ខេត្តព្រះសីហនុ៖ បន្ទាប់ពីបានពិនិត្យលើដំណើររឿងនិងឯកសារពាក់ពន្ធ័រួចមក លោក ថន វណ្ណៈ ដែលបានអះអាងថាជាតំណាងម្ចាស់ដីត្រូវបានព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់និងស្នើអោយឃុំខ្លួនហើយតែការសម្រេចជុំខ្លួនឬយ៉ាងណានោះអាស្រ័យលើចៅក្រមស៊ើបព្រោះវាជាឆន្ទានុសិទ្ធរបស់ចៅក្រមស៊ើប។ ចំណែក៦នាក់ផ្សេងទៀតដាក់អោយស្ថិតក្រោមការឃ្លាំមើតាមផ្លូវតុលាការ។
បើយោងតាមព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដូងខេត្តព្រះសីហនុ ថ្លែងបញ្ជាក់នៅល្ងាចថ្ងៃទី២០មករា២០១៩នេះ។គួររំលឹកថា ពលរដ្ឋចំនួន៧នាក់ ១.លោក ថន វណ្ណ: តាំងខ្លួនជាតំណាងម្ចាស់ដី២.ឈុន ថាន់ ៣.ឌី ជុំ (ចាំដី) ៤.កៅ គឿន ៥.សំ សេង ៦.ស៊ុ សុធារ៉ា ៧.កៅ ស្រីម៉ាច
ត្រូវបានសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ចាប់ឃាត់ខ្លួនពីព្រឹកថ្ងៃទី១៧ ខែមករាឆ្នាំ២០១៩ ករណីទំនាស់ដីធ្លីមួយកន្លែងនៅចំណុចផ្លូវកោងផ្លូវជាតិលេខ៤ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយមកបានបញ្ជូនមកកងរាជអាវុធហត្ថខេត្តចាត់ការបន្តព្រោះពួកគាត់ខ្លះជាមន្ត្រីយោធា។
អ្នកទាំង៧នាក់នេះក្រោយការសាកសួរត្រូវបានចោទពីបទប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ស្របតាមមាត្រា២៥៣នៃច្បាប់ភូមិបាល។



































