សៀមរាប =នៅព្រឹកថ្ងៃទី២១ខែ មករាឆ្នាំ២០១៩នេះ តុលាការសំរេចឃុំខ្លួនបុរសម្នាក់ដុតផ្ទះខ្លួនឯង ហើយ បន្ទាប់ពីសមត្ថកិច្ច
បានឃាតខ្លួន កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៩ នៅក្នុងភូមិ តាស្នែង ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថាការឃាតខ្លួននេះធ្វើឡើងតាមបញ្ចា លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានឃាតខ្លួន ជនបង្ក ឈ្មោះ ស៊ិន នុយ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប្ដី និងប្រពន្ធ ឈ្មោះ កែវ ឡុក អាយុ ២៩ឆ្នាំ រស់នៅក្នុង ភូមិ តាស្នែង ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ខូចខាត ផ្ទះ១ខ្នង ទំហំ ៥ គុណ៧ សាងសងដោយ ជញ្ចាំងស្លឹក ក្រាលក្ដា ដំបូលស័ង្កសី បានខូចខាត ទាំងស្រុង រួមទាំងសម្ភារះមួយចំនួនទៀត សរុប ៥លានរៀល ។
ជនបង្ក ឈ្មោះ ស៊ិន នុយ បានសារភាពថា ខ្លួនពិតជាបានដុតផ្ទះខ្លួនឯងពិតមែន ដោយសារខឹងប្រពន្ធពូកែឌឺដងដាក់ខ្លួន បច្ចុប្បន្ន តុលាការសំរេចឃុំខ្លួនហើយនៅព្រឹកថ្ងៃទី២១ខែ មករាឆ្នាំ២០១៩នេះ៕ប៊ុនរិទ្ធី




































