កំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីគ្រឿងបុកគ្នាក្នុងទឹសដៅស្របគ្នា បណ្តាលឲមានមនុស្សស្លាប់០១នាក់ កាលពីវេលាម៉ោង២៣ៈ២៣នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតនៅភូមិត្រើយម្យាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាប់និងជញ្ជីងថ្លឹងរថយន្តចំណុចផ្លូវកោង ។ 
បើតាមប្រភពបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះអាចបង្កឡើងដោយអ្នកបើកបររថយន្តដឹកស្រូវផ្លាកលេខកំពង់ធំ3A.230 បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននៅចំណុចផ្លូវកោង ក៍ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តលអោយមានមនុស្សស្លាប់ភ្លាមៗ ។
ប្រភពបន្តរថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងពណ៌បៃតង ផ្លាកលេខភ្នំពេញកំពង់ធំ3A.2301(ដឹកស្រូវ) បើកបរដោយឈ្មោះ ស្នា ភេទប្រុស អាយុ២៩ឆ្នាំរស់ នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សីុ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(គេចខ្លួន) ចំណែកអ្នករួមដំណើរឈ្មោះ ប៊ិន វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(ជាម្ចាស់រថយន្ត)(ស្លាប់នៅកន្លែងកើតហេតុ) ។
ដោយឡែករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ទឹកប្រាក់ ទ្រុងពណ៌ខ្មៅ ផ្លាកលេខគ្មាន (ដឹកមើមដំឡូងមី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក៍បានរត់គេចខ្លួនបាត់។ វត្ថុតាងរថយន្តទាំងពីគ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសូមបញ្ចាក់ថាកន្លែងជញ្ជីងថ្លឹងរថយន្តតែងតែមបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ខណះអ្នកបើកបរខ្វះកាប្រុងប្រយត្ន័ ។





































