ហេតុផល ៥​យ៉ាង​ដែល​អ្នក​គួរតែ​ទទួល​ទាន ខ្ទឹម​បារាំង​

ខ្ទឹមបារាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​ស្ពាន់ធ័រ ប៉ុន្តែ​ក៏​មាន​ក្លិន​ម្យ៉ាង “​ហាង​” ផងដែរ​។ វា​មាន​ប្រសិទ្ធិភាព និង​គុណសម្បត្តិ​យ៉ាង​ល្អ​ដល់​សុខភាព​។ មនុស្ស​មួយចំនួន​មិនសូវ​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​ធ្វើ​ឡើង​ពី​ខ្ទឹមបារាំង​នោះទេ ប៉ុន្តែ​នៅពេល​អាន​អត្ថបទ​នេះ​រួច ជឿជាក់ថា

ប្រាកដជា​ងាក​មក​ទទួល​ទាន​វិញ​ជាក់​ជាមិនខាន​។​

​ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​មួយចំនួន​ដែល​មាន​នៅក្នុង​ខ្ទឹម​បារាំង​៖
១. ជំនួយ​ដល់​សរសៃឈាម​បេះដូង​– សារធាតុ​ស្ពាន់ធ័រ ដែល​មាន​នៅក្នុង​ខ្ទឹមបារាំង គឺជា​អ្នក​ប្រឆាំង នឹង​ការកកស្ទះ​សរសៃឈាម​បេះដូង និង​កោសិកា​ឈាម ដែល​ដំណើរការ​នៅក្នុង​បេះដូង មាន​ភាពមិនប្រក្រតី និង​ជួយ​ការពារ ការ​គាំងបេះដូង​។ ជាមួយគ្នានេះដែរ សារធាតុ​ស្ពាន់ធ័រ​នេះ ក៏​អាច​ជួយ​បន្ថយ​កម្រិត​កូលេ​ស្តេ​រ៉ូ​ល នៅក្នុង​ឈាម និង​ជួយ​ពង្រឹង​ភ្នាស​កោសិកា​ឈាមក្រហម បាន​យ៉ាង​ល្អ​។​

២. ជួយ​ដល់​ឆ្អឹង និង​ជាលិកា​ដែល​ទាក់ទង – ខ្ទឹម​បារាំង អាចជួយ​បង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង ហើយ​ជាពិសេស អាច​ជួយ​ទៅ​ដល់​ស្ត្រី ដែល​ដល់​វ័យ​អស់​រដូវ ឲ្យមាន​ឆ្អឹង​រឹងមាំ​។ ស្ត្រី​ដែល​អស់​រដូវ គួរតែ​បរិភោគ​ខ្ទឹម​បារាំង ជា​រៀងរាល់ថ្ងៃ ដើម្បី​ទទួល​បាន​ការ ការពារ​យ៉ាង​ល្អ​នេះ​។​

៣. ជួយ​ការពារ ការ​រលាក​រោល – សារធាតុ​ស្ពាន់ធ័រ ដែល​មាន​នៅក្នុង​ខ្ទឹមបារាំង ជា​ធាតុ​ដែល​កម្ចាត់​ការ​រលាក​រោល​បាន​យ៉ាង​ល្អ ហើយ​ម៉ូលេគុល ដែល​មាន​នៅក្នុង​មើម​ខ្ទឹម​បារាំង អាច​រារាំង​កោសិកា​ឈាម​-​ស ដែល​មាន​នៅក្នុង​ខ្លួន​របស់​អ្នក​បាន​។ លើសពីនេះទៅទៀត ខ្ទឹម​បារាំង សម្បូរ​ទៅដោយ សារធាតុ​ដែល ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ការពារ ការកើនឡើង​នៃ អាស៊ីត​ខ្លាញ់ នៅក្នុង​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

៤. ការពារ​ជំងឺមហារីក – ខ្ទឹមបារាំង​មាន​ប្រសិទ្ធិភាព ក្នុង​ការកាត់បន្ថយ ហានិភ័យ របស់​ជំងឺមហារីក ជាច្រើន​ប្រភេទ ជាពិសេស​គឺ​ជំងឺ មហារីក​ពោះវៀនធំ ទោះបីជា​អ្នក​បរិភោគ វា​ក្នុង​ចំនួន​តិច​ក៏ដោយ​។ ដូចនេះ អ្នក​គួរតែ​ព្យាយាម បន្ថែម​ខ្ទឹមបារាំង ទៅក្នុង​ម្ហូបអាហារ យ៉ាង​តិច​មួយ​ចំហៀង​នៃ​មួយ​ផ្លែ ដើម្បី​ទទួលបាន ការការពារ​នេះ​។​

៥. ជួយ​ដល់​ផ្នែក​ផ្សេងៗ នៃ​សុខភាព – ខ្ទឹម​បារាំង មាន​សក្តានុពល ក្នុង​ការការពារ ជាតិ​ស្ករ​នៅក្នុង​ឈាម ឲ្យមាន​តុល្យភាព និង​ការពារ ការឆ្លង​មេរោគ​ផ្សេងៗ​។ ក្រៅពី​សារធាតុ​ស្ពាន់ធ័រ ខ្ទឹមបារាំង​ក៏មាន សារជាតិ flavonoid quercetin ដែល​ផ្តល់​ផលប្រយោជន៍​ដល់ សុខភាព​រាង្គ​កាយ​អ្នកបាន យ៉ាង​ល្អប្រសើរ​៕
​ប្រែ​សម្រួល និង​ដកស្រង់​ចេញពី​គេហទំព័រ Yahoo Health

index